ប្រទេសថៃបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដែលនាំឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ខណៈអ្នកស្លាប់បានកើនឡើងដល់ ៤១នាក់ និងប៉ះពាល់ដល់មនុស្សជាង ២,៦៨លាននាក់ទូទាំងប្រទេស។ ខេត្ត សុងក្លាគឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយគ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលថៃបានប្រកាសអាសន្ននៅក្នុងខេត្តនេះ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។


