ប្រធាន​អង្គការសហប្រជាជាតិ​ព្រមាន​នៅ​សន្និសីទ​សន្តិសុខ​លើ​បញ្ហា​រុស្សី​-​អ៊ុយ​ក្រែ​ន​

2022/02/19 05:47:40 pm        780

​អាល្លឺម៉ង់៖ ប្រធាន​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​កាលពី​ថ្ងៃ​សុក្រ​ថា គ្មាន​ជម្រើសក្រៅពី​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន-រុស្ស៊ី​នោះទេ​។ លោក Guterres បាន​និយាយនៅក្នុង​ស​ន្និសិទ​សន្តិសុខ​ទីក្រុង Munich ប្រចាំឆ្នាំ បន្ទាប់ពី​សុន្ទរកថារបស់​ប្រធាន​សន្និសីទលោក Wolfgang Ischinger។

លោក Guterres និយាយថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំងអំពី​ភាព​តានតឹង​ដែល​កើនឡើង និង​ការកើនឡើង​ការរំពឹងទុក​អំពី​ជម្លោះយោធា​នៅ​អឺរ៉ុប​។ លោក​នៅតែ​គិតថា ​វា​នឹងមិន​កើតឡើង​នោះទេ ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង វា​នឹង​បង្ក​មហន្តរាយ​។ បញ្ហា​ទាំងអស់រួមទាំង​ភាពតានតឹងត្រូវតែ​ដោះស្រាយ​តាមរយៈ​ក្របខណ្ឌ​ការទូត ហើយ​វា​ដល់ពេលដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ការ​ណ៍​ធូ​ស្រាល​។​ ​លោក​  Ischinger បានបង្ហាញ​ការសោកស្តាយ​របស់លោក ដែល​រដ្ឋាភិបាល​រុស្ស៊ីបានសម្រេច​មិន​បញ្ជូន​មន្ត្រី​ណា​ម្នាក់​មកកាន់​ទីក្រុង Munich ចូលរួម​កិច្ចប្រជុំ​ក្នុងឆ្នាំនេះ ប៉ុន្តែ​បាន​និយាយថា ​ទ្វារ​នៅតែ​បើកចំហ​។ ការជួបប្រជុំ​នេះត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយមេដឹកនាំ​ទាំង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។

​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោកស្រី Kamala Harris ត្រូវបានចាត់តាំង​គោលនយោបាយការបរទេសនៅក្នុង​អំឡុងពេល​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង Munich ជា​កន្លែង​ដែល​លោកស្រីនឹងព្យាយាម​រក្សា​សម្ព័ន្ធមិត្ត​អឺរ៉ុប ដែល​រួបរួម​ក្នុងពេល​មានការព្រួយបារម្ភ​កាន់តែខ្លាំង ​ចំពោះ​ការ​គំរាមឈ្លានពាន​របស់​រុស្ស៊ី​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោកស្រី​នឹងចូលរួម​សន្និសីទ​នេះ ខណៈដែល​ប្រធានាធិបតីលោក Joe Biden និង​មេដឹកនាំប្រទេស​លោកខាងលិច​ផ្សេងទៀត​បាន​ព្រមាន​ថា ការគំរាមកំហែង​នៃ​ការ​លុកលុយ​នៅតែមានកម្រិតខ្ពស់ ទោះបីជា​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា​ លោក​បាន​ប្តេជ្ញាចិត្តក្នុងការចរចា​បន្ថែមទៀត​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm