រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជា​អធិបតី​ប្រកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​អង្កេត​កសិកម្ម​កម្ពុ​ជា​ឆ្នាំ២០២៤

2025/11/27 07:01:53 pm        154

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋ​លេខាធិ​ការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និង​អន្តរ​ជាតិ​ អញ្ជើញចូលរួម។

ថ្លែង​ក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លទ្ធផលថ្ងៃនេះ គឺជា​សក្ខី​កម្ម​ថ្មី​មួយ​ទៀត ​ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង​ដោយ​មាន​ការ​គំាទ្រ​ពី​ដៃគូអភិវឌ្ឍ ក្នុងអនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដើម្បីធានា​និរន្តរ​ភាព​នៃ​ទិន្នន័យ ជាពិសេសទិន្នន័យសម្រាប់ ការរៀបចំគោល​នយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ជន​បទ ឱ្យសមស្របទៅនឹងតម្រូវការ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ កិច្ចខិតខំនេះ គឺ​ជា​ការ​រួម​ចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យ កសិកម្ម និងការអភិវឌ្ឍវិស័យជនបទ ដើម្បី​កាត់​បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជំរុញ​ស្ថិតិ​ប្រក​ប​ដោយ​បរិយា​បន្ន និងមានគុណភាពខ្ពស់ តាមរយៈការផ្ដល់សេចក្ដីទុកចិត្តដល់វិទ្យាស្ថានជាតិស្ថិតិ ឱ្យ​ដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការគាំទ្រដល់ការ បង្កើតគោលនយោបាយផ្អែកលើទិន្នន័យ ដែល​ជា​ភស្តុតាង​ក្នុងកា​រធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការតាម​ដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្តរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល​ដៅអ​ភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត។

ចំពោះ​ទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់ ជា​តម្រូវ​ការ​ចាំ​បាច់​បំផុតមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជា ស៊េរីអំពី ផ្នែកបច្ចេក​ទេស​កសិកម្ម បរិស្ថាន សេដ្ឋកិច្ច និងសង្គមកសិកម្ម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកប មុខរបរ​កសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំង​ពលកម្ម​ស្ថិតក្នុ​ង​វិស័យ ​កសិកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត ដែលមាន​នៅ​ក្នុង​របាយ​ការណ៍​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដូចមានក្នុងរបាយការណ៍វឌ្ឍនភាពការងាររបស់ឯកឧត្តម ទ្រី ឫទ្ធា នាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃក្រសួងផែនការ និងមតិចំណាប់អារម្មណ៍របស់លោកស្រី Rebekah Bell នាយិកា​អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​នេះ​ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទិន្នន័យអង្កេតកសិកម្មនេះបានរំលេចចេញយ៉ាងច្បាស់ និងកាន់តែ​ស៊ី​ជម្រៅ ​អំពីនិន្នាការរចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរ វិស័យកសិកម្ម នៅតាមតំបន់នានា ស្ថិត​ក្នុង​ដែន​ដី​នៃព្រះរាជាណាចក្រកម្ពុជា និងទិន្នន័យពាក់ព័ន្ធមួយចំនួនទៀត ដែលបន្ត​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការប្រើប្រាស់សម្រាប់គណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ច​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ជាពិសេស​ជា​ប្រភព​ទិន្នន័យ​សំខាន់សម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិគណនេយ្យជាតិក្នុងការវាស់វែងកំណើនសេដ្ឋកិច្ចផ្នែកកសិកម្ម។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អ្នកជំនាញការជាតិនិងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទំាងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា ពីសំណាក់អង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គម្រោងកម្មវិធីអភិវឌ្ឍន៍ស្ថិតិកសិកម្ម៥០x២០៥០ និងដៃគូ អភិវឌ្ឍផ្សេងទៀតដែលបានចូលរួមគាំទ្រផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ ដោយសម្រេចលទ្ធផលបានជោគជ័យ ជាស្ថាពរប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm