សភាអឺរ៉ុបកាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា បានព្រមព្រៀងលើសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យមានអាយុអប្បបរមា១៦ឆ្នាំនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីធានាបាននូវ «ការចូលរួមតាមបណ្តាញអ៊ីនធឺណិតមានអាយុសមស្រប» និងដើម្បីប្រយុទ្ធប្រឆាំងការកើនឡើងបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ ពីផលប៉ះពាល់ហួសប្រមាណ។

យោងតាមសេចក្តីព្រាងច្បាប់ដែលបានចេញផ្សាយកាលពីខែតុលា ច្បាប់នេះបានស្នើសុំ «ការបង្កើតដែនកំណត់អាយុឌីជីថលអឺរ៉ុបដែលអាយុសមស្រប១៦ឆ្នាំ ខណៈអាយុក្រោមនេះការចូលប្រើប្រាស់វេទិកាបណ្តាញផ្សព្វផ្សាយសង្គមអនឡាញមិនគួរត្រូវបានអនុញ្ញាត លុះត្រាតែឪពុកម្តាយឬអាណាព្យាបាលបានអនុញ្ញាតឱ្យកូនៗរបស់ខ្លួន ចូលប្រើប្រាស់។

ផលប៉ះពាល់នៃបណ្តាញផ្សព្វផ្សាយសង្គមលើសុខភាពនិងសុវត្ថិភាពរបស់កុមារ បានក្លាយជាក្តីបារម្ភសកលដែលកើនឡើងកាន់តែខ្លាំងឡើងចំពោះក្រុមហ៊ុននានារួមមាន TikTok, Snapchat, Google និង Meta Platforms ដោយប្រតិបត្តិករ Facebook, Instagram និង WhatsApp ប្រឈមនឹងបណ្តឹងនៅសហរដ្ឋអាមេរិកចំពោះតួនាទីរបស់ក្រុមហ៊ុន ក្នុងការជំរុញវិបត្តិសុខភាពផ្លូវចិត្ត។