ជើងឯកវឌ្ឍនៈលេជេនស៍ ២សប្ដាហ៍ បន្សល់មេរៀនថ្មីៗ និងអនុស្សាវរីយ៍ បំភ្លេច​មិន​បាន​សម្រាប់ Caddie

2025/11/27 07:14:46 pm        233

ក្រុមជំនួយការភ្ញៀវ ឬ Caddie នៃទីលានវឌ្ឍនៈហ្គោលរីហ្សត បានសម្ដែង​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង ក្រោយបានធ្វើការងារ​ផ្ទាល់​ជាមួយ​កីឡាករ​អាជីព​អន្ដរជាតិ​ល្បីៗ​មក​ពី​ជុំវិញ​​ពិភ​ព​លោក ​ដែលបានបន្សល់នូវបទពិសោធន៍ មេរៀនថ្មីៗ មិនធ្លាប់ជួប ព្រមទាំងអនុស្សាវរីយ៍ បំភ្លេច​មិន​បាន​ក្នុងការងាររបស់ខ្លួនទៀតផង។

នេះបើតាមការបញ្ជាក់របស់កញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ក្រោយមាន​ឱកាស​ចូលរួម​ផ្ទាល់​ជាមួយ​កីឡាករល្បីៗ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ដែល​កំពុង​ដំណើរ​ការប្រកួតវគ្គ២ នៃពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។

Caddie ទាំងពីរ បានលើកឡើងស្រដៀងគ្នា ក្រោយមានបទពិសោធន៍បំពេញការងារនេះច្រើនឆ្នាំ កន្លង​មកធ្លាប់បានជួប និងធ្វើការជាមួយថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករជាតិ និងអន្ដរជាតិ តែ​ក្រោយ​ពី​បាន​ធ្វើ​ការជាមួយកីឡាករអាជីពអន្ដរជាតិ ពួកគេបានទទួលនូវបទពិសោធន៍ និងចំណេះ​ដឹង​ល្អ​ៗ ​ថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាព ហើយយកចំណេះដឹងទាំងនោះ ទៅចែក​រំលែក​ដល់​កីឡាករ​ចូល​រួមកម្មវិធីប្រកួតក្រោយៗ ក្នុងនាមជាជំនួយការភ្ញៀវនេះផងដែរ។

គួរដឹងថា Caddie ឬជំនួយការភ្ញៀវ ក៏ជាផ្នែកមួយ នៃកីឡាករវាយកូនគោល ។ ពួកគេ​មិន​ត្រឹមតែ​ជួយ​សម្រួល​ផ្នែកសម្ភារពាក់ព័ន្ធផ្សេងៗ តែក៏អាចផ្ដល់យោបល់ ទៅលើការងារ​បច្ចេក​ទេស​ខ្លះ​ៗ​ផង​ដែរ ​ពិសេសសម្រាប់កីឡាករ ទើបចេះលេងថ្មីថ្មោង តែងសួរពីរបៀបវាយ ឬសណ្ឋាន​ទីលាន​ដើម្បី​ងាយ​ស្រួលវាយចូលឡូជាដើម។ ដូច្នេះកញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ដែលបាន​អរគុណ​ក្រុម​ហ៊ុនវឌ្ឍនៈគ្រុប ដែលបាននាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មករៀបចំនៅកម្ពុជា មិនត្រឹម​ផ្ដល់​អត្ថ​ប្រយោជន៍សម្រាប់សង្គមជាតិ តែក៏បានផ្ដល់នូវបទពិសោធន៍ និងចំណេះ​ដឹង​ជា​ច្រើន​ដល់​ខ្លួន​ផង​ដែរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        263
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm