ការចាប់ខ្លួនជាច្រើនត្រូវបានធ្វើឡើង ខណៈក្រុមប្រជាកសិករបានបើកត្រាក់ទ័រចូលទៅកណ្តាលទីក្រុងឡុងដ៍្ររបស់អង់គ្លេស សម្រាប់ការតវ៉ា មានឈ្មោះថា ថ្ងៃថវិកាជាតិ (Budget day protest)ជុំវិញផែនការដាក់ពន្ធមរតកលើអាជីវកម្មកសិដ្ឋានដែលមានតម្លៃជាង ១ លានផោន។

ការនាំយកត្រាក់ទ័រទៅកាន់កណ្ដាលទីក្រុង និងបិទរង្វង់មូលមួយកន្លែង នៅទីលានចតុរង្គ Trafalgar Squareកាលពីថ្ងៃពុធ ធ្វើឡើងប៉ុន្មានម៉ោងមុនរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស នឹងប្រកាសពីកញ្ចប់ថវិកាហិរញ្ញវត្ថុប្រចាំឆ្នាំ ។
គណបក្ស Reform UK បាននិយាយថា ខ្លួននឹងចំណាយសម្រាប់ការការពារកសិករដែលត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មនេះ ដោយនិយាយថាវាជារឿងដ៏គួរឱ្យស្អប់ខ្ពើម។

នគរបាលក្រុងបានព្រមានថា អ្នកណាដែលរំលោភលើលក្ខខណ្ឌដោយនាំយកយានយន្ត រួមទាំងត្រាក់ទ័រ ឬយានយន្តកសិកម្ម មកកាន់ការតវ៉ារបស់កសិករនៅថ្ងៃនេះ នឹងត្រូវបានស្នើសុំដោយក្រុមមន្ត្រីឱ្យចាកចេញ។

ប្រសិនបើពួកគេបដិសេធមិនគោរពតាមលក្ខខណ្ឌ មន្ត្រីនឹងត្រូវចាប់ខ្លួនចំពោះបទល្មើសក្រោមច្បាប់សណ្តាប់ធ្នាប់សាធារណៈ។
នៅពេលបន្ទាប់ក្នុងថ្ងៃពុធសប្ដាហ៍នេះ កងកម្លាំងបាននិយាយថា ពួកគេបាននិយាយជាមួយបុគ្គលមួយចំនួនរួចហើយ ដើម្បីជូនដំណឹងដល់ពួកគេអំពីលក្ខខណ្ឌនានា។
ភាគច្រើនបានស្តាប់មន្ត្រី និងគោរពតាមលក្ខខណ្ឌ ទោះជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនជាច្រើននៅតែត្រូវបានធ្វើឡើង៕