អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោម​ប្រធាន​បទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»

2025/11/27 08:01:27 pm        256

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់​អំពើ​ហិង្សា​តាម​បច្ចេក​វិទ្យា​ឌីជីថល​លើ​ស្ត្រី ​និងក្មេងស្រី” ក្នុងគោលបំណងបង្កើត និងលើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ និងវិស័យឯកជន។

លោកស្រី ឃឹម ពិសី ប្រធានអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានឱ្យដឹងថា អង្គការ​មជ្ឈ​មណ្ឌល​ធន​ធាន​ស្ត្រី ធ្វើការជាមួយស្ត្រី និងក្មេងស្រី ដោយបានចាប់ផ្ដើមប្រារព្ធយុទ្ធនាការនេះ តាំងពីឆ្នាំ​២០១៣​មក​ ដែលមានសកម្មភាពជាច្រើនដូចជា ទាត់បាល់មិត្តភាព​ដោយ​មាន​ការ​ចូលរួម​ពី​ក្មេង​ស្រី ​ការតាំងពិព័រណ៍រូបថត សេវារបស់អង្គការដៃគូ វេទិកាពិភាក្សានានា វេទិកាតុ​កាហ្វេ​សម្រាប់​បុរស​/ឪពុក សិក្ខាសាលាផ្សព្វផ្សាយ ចែកខិត្តប័ណ្ណតាមដងផ្លូវ កម្មវិធីវិទ្យុ និងទូរទស្សន៍ ផ្ទះ​បាយ​លោក​ឪពុក និងផ្សេងៗជាច្រើនទៀត។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើង​ដើម្បី​ឱ្យ​ប្រជាជន​​កម្ពុជា​បាន​ដឹង​អំពីផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ព្រម​ទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័ន​ពាក់​ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និង​កុមារ​។

លោកស្រី ម៉ននី រង្សី បានបន្តថា ដើម្បីឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ការ​បន្ត​ជំរុញ​អនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺសំដៅ​លុប​បំបាត់​ឥរិយាបថ​ប្រើ​អំពើហិង្សាលើស្ត្រី និងពង្រីកវប្បធម៌ អហិង្សា ដើម្បីរួមចំណែក​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជាកសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិ ។

លោកស្រីបន្ថែមថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺអាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ឆ្លើយ​តប​ជា​ពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងស្ត្រីខ្លួនឯង។ សម្រាប់​យុទ្ធ​នាការ ​១៦ថ្ងៃ គឺធ្វើឡើងតាមរយៈសកម្មភាពនៃការជួបជុំ ការដើរហែក្បួន ក្នុងក្រុងនាពេលនេះ គឺ​ជា​វិភាគទានមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បី​ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និង​ផែន​ការ​សកម្ម​ភាព​ជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងគោលបំណង ជំរុញឱ្យមានសមភាព និង​សមធម៌​យេនឌ័រនៅក្នុងសង្គម និងធ្វើឱ្យប្រសើរ​ឡើង​នូវ​ក្នុង​ទំនាក់​ទំនង​ផ្នែក​យេនឌ័រ​ដើម្បី​កាត់​បន្ថយ​រាល់​ទម្រង់​អំពើហិង្សាលើស្ត្រី។

លោកស្រីអភិបាល​រងខេត្ត បានសង្កត់ធ្ងន់ថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីធានានូវសុវត្ថិភាព និ​ង​ស្ថេរភា​ព​ជូន​ដល់ប្រជាពលរដ្ឋ ដែលក្នុងនោះអំពើហិង្សាលើស្ត្រីក៏ត្រូវបានដាក់បញ្ចូលផងដែរ។ ដូច្នេះ​ការ​ផ្លាស់​ប្ដូរ និងការប្រកាន់ភ្ជាប់នូវការប្រព្រឹត្តិ និងឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រី៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm