អ្នកវាយកូនគោលឆ្នើមបារាំងលោក Thomas Levet បង្ហាញអារម្មណ៍កក់ក្ដៅ ក្រោយមកដល់​កម្ពុជា​​លើកដំបូង

2025/11/27 08:06:57 pm        142

លោក Thomas Levet អតីតកីឡាករវាយកូនគោលឆ្នើមមួយរូបរបស់បារាំង បានបង្ហាញអារម្មណ៍កក់ក្ដៅ ជាមួយការស្ងើចសរសើរ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាលើកដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។

បុរសវ័យ ៥៧ឆ្នាំរូបនេះ គឺជាកីឡាករអន្ដរជាតិ ១រូប ក្នុងចំណោម ៧រូប ដែលទើបមកដល់កម្ពុជា នាពេលថ្មីៗ ដើម្បីចូលរួមពានរង្វាន់កម្រិតពិភពលោក ដែលបានចាប់ផ្ដើមការប្រកួតវគ្គទី២ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីពានរង្វាន់ Vattanac Legends Championship 2025 កាលពីសប្ដាហ៍មុន ដែលលោកមិនបានចូលរួមការប្រកួតឡើយ។

លោក Thomas Levet បានបង្ហាញការចាប់អារម្មណ៍ ចំពោះប្រទេសកម្ពុជា គឺជាប្រទេសដ៏ទំនើប រីកចម្រើន ពិសេសការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់។ បន្ថែមលើនេះ ការរៀបចំព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ ទាំងពីរ ពិតជាលទ្ធផល ព្រមទាំងមានទីលានស្ដង់ដារដ៏ស្រស់ស្អាតថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានផ្សព្វផ្សាយសក្ដានុពលកម្ពុជាទាំងអស់នេះ ទៅដល់បងប្អូន និងមិត្តភ័ក្ដ្រ ហើយលោកក៏គ្រោងនឹងមានដំណើរកម្សាន្ដមកកម្ពុជាជាថ្មី នាពេលក្រោយទៀតផង។

គួរដឹងថា ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 គឺមានការចូលរួមប្រកួតពីកីឡាករទាំងអស់ ដែលទើបបញ្ចប់ការប្រកួតពានរង្វាន់ Vattanac Legends Championship កាលពីសប្ដាហ៍ ព្រមទាំងកីឡាករអន្ដរជាតិថ្មីៗ ៧រូប ដើម្បីប្រជែងពាន អមប្រាក់រង្វាន់សរុបកាន់តែច្រើនថែមទៀត ក្រោមការរៀបចំរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។

ឆ្លងកាត់ការប្រកួតថ្ងៃដំបូង គេឃើញកីឡាករស៊ុយអែត លោក Jarmo Sandelin កំពុងនាំមុខគេ ដោយរកបានពិន្ទុ ៧ អាន់ឌ័រផា(Under Par) ឈរលេខ១ បណ្ដោះអាសន្ន។ យ៉ាងណាការប្រកួតនៅសល់ ២ថ្ងៃទៀត ដើម្បីសរុបពិន្ទុស្វែងរកម្ចាស់ពានរង្វាន់កម្រិតពិភពលោក និងជាពានប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជានេះ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        325
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm