Cristiano Ronaldo នឹងអាចមានមុខសម្រាប់ការប្រកួតដំបូងរបស់ព័រទុយហ្កាល់នៅ World Cup 2026 ឆ្នាំក្រោយ បើទោះបីជាទទួលបានកាតក្រហមពេលចាញ់នៅទឹកដីសាធារណរដ្ឋអៀកឡង់វគ្គជម្រុះថ្មីៗនេះ។
កីឡាករវ័យ ៤០ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញនៅពេលប្រើកែងបុកនឹងកីឡាករអៀកឡង់ Dara O’Shea អំឡុងពេលព័រទុយហ្កាល់ចាញ់នៅទឹកដីអៀកឡង់ ២-០។
ការប្រើប្រាស់ហឹង្សាក្នុងការប្រកួតបាល់ទាត់ ជាធម្មតាត្រូវពិន័យបីប្រកួតតែ Ronaldo បានអនុវត្តពិន័យមួយប្រកួតទល់នឹងអាមេនី ហើយការអនុវត្តពិន័យពីរប្រកួតទៀតអាចព្យួរបានក្នុងរយៈពេលមួយឆ្នាំ។
Ronaldo បានត្រឹមអង្គុយមើលក្រុមរបស់ខ្លួនលេងទល់នឹងអាមេនីកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាកន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ FIFA បានឱ្យដឹងថា "ប្រសិនបើ Cristiano Ronaldo ប្រព្រឹត្តល្មើសនឹងលក្ខណៈស្រដៀងគ្នា ការព្យួរដែលមានចែងក្នុងសេចក្តីសម្រេចវិន័យនឹងត្រូវចាត់ទុកជាមោឃៈដោយស្វ័យប្រវត្តិ ហើយការពិន័យពីរប្រកួតដែលនៅសល់ត្រូវតែអនុវត្តភ្លាមៗ"។
សូមបញ្ជាក់ថា នេះជាកាតក្រហមដំបូងសម្រាប់ Ronaldo ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិសរុប ២២៦ លើក។
Ronaldo បានស៊ុតបញ្ចូលទីប្រាំគ្រាប់ក្នុងការប្រកួតជម្រុះកន្លងមក ជួយឱ្យព័រទុយហ្កាល់ទទួលបានកៅអី World Cup ៧ ព្រឹត្តិការណ៍ជាប់គ្នា៕ អត្ថបទ៖នាង សុភាវុធ




