[UPDATE] គ្រោះរញ្ជួយដីដ៏ធំវាយប្រហារភាគខាងលិចឥណ្ឌូនេស៊ី ប៉ុន្តែពុំមានហានិភ័យរលកយក្សស៊ូណាមិទេ

2025/11/27 08:29:52 pm        102

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៦រ៉ិចទ័រ បានវាយប្រហារលើកោះមួយនៅឆ្នេរសមុទ្រស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នេះ។ USGS បាននិយាយថា រញ្ជួយដីដ៏ខ្លាំងនេះបានវាយប្រហារកោះ Simeulue នៅម៉ោងក្នុងស្រុកអំឡុងពេលព្រឹក នៅជម្រៅ ២៥គីឡូម៉ែត្រ។

ទន្ទឹមនឹងនេះ អាជ្ញាធរនៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី (BMKG) បាននិយាយថា ការរញ្ជួយដីនេះកើតនៅក្បែរខេត្ត Aceh លើកោះស៊ូម៉ាត្រា ហើយមានជម្រៅរាក់ប្រហែល ១០គីឡូម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យសហគមន៍តាមតំបន់ឆ្នេរ និងដីគោក រងការរង្គើយ៉ាងខ្លាំង ប៉ុន្តែពុំមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។

រហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត អ្នកស្លាប់ឬរងរបួសនៅឡើយទេ។ ឥណ្ឌូនេស៊ី ស្ថិតនៅលើ "តំបន់កងភ្លើងប៉ាស៊ីហ្វិក" ដែលតែងតែជួបប្រទះរញ្ជួយដីក្នុងកម្រិតខុសៗគ្នាជាច្រើន។

គ្រោះរញ្ជួយដីនៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងនៅក្នុងគ្រាដ៏លំបាកមួយរួចទៅហើយសម្រាប់ខេត្ត Aceh និងតំបន់ជុំវិញនោះលើកោះស៊ូម៉ាត្រា ដែលទើបតែជួបប្រទះគ្រោះធម្មជាតិនាពេលថ្មីៗនេះ រួមទាំងទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm