ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក​ទិសដៅ​ការងារឆ្នាំ២០២៦

2025/11/27 08:54:18 pm        138

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានគាំពារបិរស្ថាន តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថានលោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ លោកប្រធាន ប្រធានស្តីពី និងតំណាងមន្ទីរបរិស្ថានរាជធានី ខេត្ត និងតំណាងអង្គការ ដៃគូអភិវឌ្ឍ វិស័យឯកជន ចំនួន២៥០នាក់ចូលរួម។

ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានលើកឡើងថា ដើម្បីបន្តជំរុញការអនុវត្តលើកិច្ចគាំពារបរិស្ថានកាន់តែប្រសើរឡើង អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រកិច្ចគាំពារបរិស្ថាន (២០២៤-០២៨) ក្នុងគោលដៅកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថានពីប្រភពបំពុល ជាមួយការពង្រឹងក្របខណ្ឌលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន សំដៅធានាបាននូវគុណភាពបរិស្ថានល្អប្រសើរ ដោយគ្មានការបំពុលទឹក ដី ខ្យល់ ដើម្បីកម្ពុជាស្អាតដែលនាំឱ្យមានភាពបៃតង និងការអភិវឌ្ឍដោយចីរភាព និងឈានទៅសម្រេចបានតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន។

មានប្រសាសន៍បើកនាឱកាសនោះឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ទន្ទឹមនឹងកំណើនប្រជាជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលមានការកើនឡើងយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ បញ្ហាប្រឈមដោយបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់គុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង ជនបទ សុខភាពសាធារណៈ និងសុខមាលភាពសង្គម ដែលមានការកើតឡើងផងដែរ ដូចជា ការកើនឡើងសំណល់រឹង រាវ នៅទីប្រជុំជនរាជធានីខេត្ត ក្រុង ស្រុក បាននិងកំពុងប្រឈម ធ្វើឱ្យមានការថយចុះនូវគុណភាពទឹក ដី ខ្យល់ ការរំខានដោយសម្លេងនិងរំញ័រ បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជាកង្វះលំហបៃតងជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភវិឌ្ឍន៍ វិស័យឯកជននិងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមគ្នាដោះស្រាយឱ្យបានសមស្របតាមស្ថានភាពនិងឱ្យទាន់ពេលវេលាតាមភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងមានមនសិការខ្ពស់។

សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៦បន្ត និងជជែកពិភាក្សាលើប្រធានបទស្តីពីសុក្រឹតកម្មកិច្ចគាំពារបរិស្ថាន (ភាពស្អាត) ដើម្បីជំរុញការអនុវត្តការងារកិច្ចគាំពារបរិស្ថានឱ្យកាន់ តែប្រសិទ្ធភាពឆ្លើយតបតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨)៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm