រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងមានគោលបំណងអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ព និងយន្តហោះបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាការជួញដូរគ្រឿងញៀន។

ថ្លែងនៅក្នុងសាធារណរដ្ឋដូមីនីកែនដែលបានអនុញ្ញាតឲ្យមានការដាក់ពង្រាយកងកម្លាំងអាមេរិក ជា បណ្តោះអាសន្ន លោក Hegseth បាននិយាយថា លោកសង្ឃឹមថា ប្រទេសដទៃទៀត នឹងទទួលយកវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់ពួកគេ។

លោក Hegseth បានបញ្ជាក់ថា៖«គំរូមួយដែលយើងសង្ឃឹមថា នឹងពង្រីកជាមួយប្រទេសដទៃទៀតដែលមានទំនាក់ទំនងជាមួយយើង ដើម្បីធានាថា ក្រុមភេរវករគ្រឿងញៀនទទួលបានសារនេះថា យើងកំពុងភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជាច្រើនទៀត ដោយដាក់ពង្រាយកងកម្លាំងបន្ថែមទៀត ដើម្បីបញ្ឈប់ ពួកគេ»។
លោកបានបន្ថែមថា សាធារណរដ្ឋដូមីនីកែន នឹងបន្តជួយដឹកនាំការប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកជួញដូរគ្រឿងញៀន។
សហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការនៅក្នុងតំបន់ការ៉ាអ៊ីប ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងការវាយប្រហារប្រឆាំងនឹងនាវាដែលត្រូវបានចោទប្រកាន់ថា បានជួញដូរគ្រឿងញៀន ដែលបានសម្លាប់មនុស្សរាប់សិបនាក់៕