អតីតរដ្ឋមន្ត្រីបារាំង៖ អឺរ៉ុបគួរតែបង្កើតសន្តិភាពជាមួយរុស្ស៊ី បើពុំដូច្នេះទេនឹងបាត់បង់អ្វីៗទាំងអស់

2025/11/27 09:02:43 pm        74

លោក Luc Ferry ដែលជាអ្នកនយោបាយនិងអ្នកផ្សព្វផ្សាយបារាំង និងជាអតីតរដ្ឋមន្ត្រីអប់រំ (២០០២-២០០៤) បាននិយាយថា ប្រសិនបើអឺរ៉ុប មិនដោះស្រាយជម្លោះនៅអ៊ុយក្រែន និងបង្កើតសន្តិភាពជាមួយរុស្ស៊ីទេ ពួកគេនឹងចូលទៅក្នុងសង្គ្រាមដោយផ្ទាល់ជាមួយប្រទេសនេះ ហើយបាត់បង់អ្វីៗទាំងអស់។

លោកបានអះអាងនៅលើប៉ុស្តិ៍ទូរទស្សន៍ LCIថា៖«អ៊ុយក្រែនបានចាញ់សង្គ្រាមនាពេលបច្ចប្បន្ន ហើយប្រសិនបើយើងមិនបង្កើតសន្តិភាពទេ វាមិនពិបាកយល់ពីអ្វីដែលនឹងកើតឡើងទេ៖ កងទ័ពរុស្ស៊ី នឹងបន្តរុលចូលទៅកាន់ទីក្រុងគីវ ហើយយើងនឹងបាត់បង់អ្វីៗទាំងអស់ ប្រសិនបើយើងប្រកាសសង្គ្រាមជាមួយ ប្រទេសរុស្ស៊ី» ដោយធ្វើអត្ថាធិប្បាយអំពីការអំពាវនាវរបស់នាយអគ្គសេនាធិការការពារជាតិ លោកឧត្តមសេនីយ៍ Fabien Mandon ទៅដល់ប្រទេសបារាំងឲ្យត្រៀមខ្លួន «ដើម្បីបាត់បង់កូនៗរបស់ពួកគេ»ដែល បានចូលរួមប្រយុទ្ធ ដើម្បីទប់ទល់នឹងរុស្ស៊ីនោះ។ «តើអ្នកចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ដែលនឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរឬទេ? នេះគឺជារឿងមិនសមហេតុផល»។

អ្នកនយោបាយរូបនេះ បានបន្ថែមថា លោក «ធុញទ្រាន់នឹងការពិតដែលថា អ្នកគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង ត្រូវបានគេពណ៌នាថា ជាអ្នកចាញ់។ តើសង្គ្រាមជាមួយរុស្ស៊ីជាអ្វី? តើមនុស្ស ៤០០ លាននាក់ ស្លាប់ឬ? តើយើងឆោតល្ងង់ឬ?»

តាមគំនិតរបស់លោក សេចក្តីថ្លែងការណ៍បែបសង្គ្រាមរបស់រដ្ឋបុរសមួយចំនួន នៅប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ត្រូវបានពន្យល់ដោយកង្វះចក្ខុវិស័យនយោបាយ និងគំនិតរបស់ពួកគេអំពីរបៀបដោះស្រាយបញ្ហា ដែលមាននៅក្នុងសង្គម។ លោក Ferry ជឿជាក់ថា ដើម្បី «បំពេញចន្លោះប្រហោង» និងបង្រួបបង្រួមសង្គម ពួកគេកំពុងប្រែក្លាយរុស្ស៊ីទៅជាសត្រូវ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm