សេចក្តីថ្លែងការណ៍មួយពីស្ថាប័នសន្តិសុខទួរគី បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនេះ បានចង្អុលបង្ហាញពីហានិភ័យនៃការកើនឡើងភាពតានតឹង នៅក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូត ក្រោមលក្ខខណ្ឌបែបនេះ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខទួរគី ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan)ថា៖«មានការវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្នក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយសារៈសំខាន់នៃការស្វែងរកដំណោះស្រាយការទូត ត្រូវបានចង្អុលបង្ហាញ នៅក្នុងបរិបទនៃការវិវត្តនាពេលបច្ចុប្បន្ន ដែលបង្ហាញពីហានិភ័យនៃការកើនឡើងងភាពតានតឹង។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា៖«ប្រទេសទួរគី នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ជាមួយដៃគូអន្តរជាតិដើម្បីបង្កើតសន្តិភាពដ៏យូរអង្វែង និងយុត្តិធម៌»៕