ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីចោទកាសែត Bloombergថា បានបំផ្លាញសន្តិភាពអ៊ុយក្រែនដោយធ្វើឲ្យបែកធ្លាយឯកសារ

2025/11/27 09:13:37 pm        81

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Inside Over យល់ឃើញថា ការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg អំពីឯកសារនៃការសន្ទនារវាងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff និងតំណាងរុស្ស៊ី គឺជាការប៉ុនប៉ងបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន។

គេហទំព័រ InsideOver បានឲ្យដឹងថា៖«នេះមិនមែនជាការលេចធ្លាយព័ត៌មានសាមញ្ញនោះទេ នេះគឺជាប្រតិបត្តិការបំផ្លាញដែលរៀបចំឡើងដោយ «ភាគីសង្គ្រាម» ដែលជាសម្ព័ន្ធភាពនៃអ្នកអភិរក្សនិយមថ្មី និងអ្នកអន្តរជាតិសេរីនិយម ដែលគ្រប់គ្រងតាមរយៈឧបករណ៍សន្តិសុខ និងចារកម្មរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗដូចជា កាសែត Bloomberg នៅទីបំផុតក្លាយជា «ប្រអប់សំបុត្រ» របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសេវាកម្មដែលប្រឆាំងនឹងសន្តិភាព និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី»។ 

គេហទំព័រនេះ សរសេរថា៖«តួអង្គទាំងនេះ ព្រួយបារម្ភថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នឹងបោះបង់ចោលអ៊ុយក្រែន ដើម្បីស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូឡើងវិញ ព្រោះនេះ នឹងមានន័យថា ការបរាជ័យនៃគោលនយោបាយយូរអង្វែងនៃ «សង្គ្រាមកិច្ចសន្យា» និងទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែការបរាជ័យនេះ គឺពិតជាច្បាស់ណាស់»។

របាយការណ៍បានបញ្ជាក់ថា ឯកសារនៃការសន្ទនារវាងជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov, លោក Witkoff និងបេសកជនពិសេសប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev ត្រូវបានផ្សព្វផ្សាយដោយកាសែត Bloomberg។ របាយការណ៍នេះ បានអះអាងថា ការសន្ទនាទាំងនោះ បានធ្វើឡើង នៅថ្ងៃទី ១៤ និង ២៩ ខែតុលា។ យោងតាមលោក Ushakov គោលបំណងនៃការធ្វើឲ្យលេចធ្លាយបែបនេះ គឺដើម្បីបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាមេរិកបន្តិចម្តងៗ។ បន្ទាប់ពីការជាប់ឆ្នោតរបស់លោក ដូ    ណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក រុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុងព្យាយាមកែលម្អទំនាក់ទំនង និងលុបបំបាត់ភាពតានតឹងដែលបានកើតឡើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm