នគរបាលហុងកុង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នេះថា អគ្គិភ័យដ៏ធំនៅតែកំពុងឆាបឆេះក្នុងតំបន់អគារលំនៅឋាននៅទីក្រុងហុងកុង ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៥៥នាក់ទៅហើយ និងបាត់ខ្លួនជិត ៣០០នាក់។
អាជ្ញាធរបាននិយាយថា ពួកគេបានគ្រប់គ្រងចំហេះនៅក្នុងប្លុកចំនួន៤ ក្នុងចំណោមអគ្គិភ័យនៅអគារចំនួន ៧ប្លុក ហើយប្រតិបត្តិការពន្លត់អណ្ដាតភ្លើងនៅតែបន្ត៕


