សេចក្តីរាយការណ៍៖ វាលឧស្ម័ននៅភាគខាងជើងអ៊ីរ៉ាក់ រងការវាយប្រហារដោយយានដ្រូន

2025/11/27 10:52:49 pm        87

យោងតាមសេចក្តីរាយការណ៍សារព័ត៌មានបានឲ្យដឹងថា ការវាយប្រហារយានដ្រូនលើវាលឧស្ម័ន Khor Mor ស្ថិតនៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ បានបង្ខំឲ្យរោងចក្រផ្អាកប្រតិបត្តិការ កាត់ផ្តាច់ថាមពលនៅទូទាំងតំបន់ Kurdish ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ថា ការវាយប្រហារនេះ បានកើតឡើងកាលពីយប់ថ្ងៃពុធ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ម៉ោងក្នុងស្រុក ។ យានដ្រូនបានវាយប្រហារត្រូវសឺទែនស្តុកឧស្ម័នជាច្រើន បណ្តាលមានការផ្ទុះ និងបង្កជាអគ្គិភ័យទ្រង់ទ្រាយធំ ហើយនិងធ្វើឲ្យកម្មករជាច្រើននាក់ រងរបួស ។ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានរាយការណ៍នោះទេ ។

យោងតាមការអះអាងរបស់បញ្ជាការប្រតិបត្តិការចម្រុះដែលជាបញ្ជាការយោធាកណ្តាលរបស់អ៊ីរ៉ាក់ បានឲ្យដឹងថា ការផ្តោតសំខាន់នៃការវាយប្រហារនេះ គឺដើម្បីបង្អាក់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ៨ភាគរយនៃបណ្តាញអគ្គិសនីក្នុងតំបន់ បានរងផលប៉ះពាល់ បណ្តាលឲ្យកាត់ផ្តាច់ថាមពលនៅទូទាំងតំបន់ពាក់កណ្តាលស្វយ័តមួយនេះ ។

វាលឧស្ម័ន Khor Mor ប្រតិបត្តិការដោយក្រុមហ៊ុនអារ៉ាប់រួម Dana Gas ហើយស្ថិតនៅចម្លោះទីក្រុង Kirkuk និងទីក្រុង Sulaimaniyah នៅភាគខាងជើងអ៊ីរ៉ាក់ ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AFP បានឲ្យដឹងថា ក្រុមវិស្វករវាលឧស្ម័ន និយាយថា សឺទែនឧស្ម័នត្រូវការពេល ២-៣ថ្ងៃ ដើម្បីជួសជុលវា ខណៈរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមហ៊ុន Dana Gas បានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីស៊ើបអង្កេតលើឧបទ្ទេវហេតុមួយនេះ ។

នៅពុំមានភាគីណាមួយប្រកាសទទួលស្គាល់ការវាយប្រហារខាងលើឡើយ បើទោះបីជាវាលឧស្ម័ននៅតំបន់ Kurdish ធ្លាប់រងការវាយប្រហារយានដ្រូនដ៏អាថ៌កំបាំងកាលពីមុនក៏ដោយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm