UNICEF៖ កុមារស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរដដែល នៅលីបង់ ទោះមានបទឈប់បាញ់ជាមួយអ៊ីស្រាអែល ១ឆ្នាំ

2025/11/27 11:14:58 pm        57

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ឬអង្គការយូនីសេហ្វ (UNICEF) កាលពីថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) បានឲ្យដឹងថា កុមារនៅក្នុងប្រទេសលីបង់ នៅតែបន្តប្រឈមនឹងអំពើហិង្សា និងការភ័យខ្លាច បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានឈានដល់ជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុនក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់តួលេខពីក្រសួងសុខាភិបាលលីបង់ តំណាងអង្គការយូនីសេហ្វ នៅលីបង់ លោក Marcoluigi Corsi បានលើកឡើងថា៖ «ការវាយប្រហារបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត នៅតែបន្តគំរាមកំហែងដល់កុមារ នៅក្នុងប្រទេសលីបង់។ សោកនាដកម្មទាំងនេះ បានបន្ថែមចំនួនអ្នកស្លាប់ដ៏គួរឲ្យតក់ស្លុត ដោយកុមារមិនក្រោម ១៣នាក់ ត្រូវបានសម្លាប់ ហើយ ១៤៦នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន»។

លោក Corsi បានបន្ថែមថា៖ «នៅទូទាំងប្រទេសលីបង់ កុមារបន្តប្រឈមនឹងអំពើហិង្សា និងការភ័យខ្លាច សូម្បីតែក្នុងអំឡុងពេលមានបទឈប់បាញ់នេះ។ នេះជាអ្វីដែលមិនអាចទទួលយកបានឡើយ។ កុមារគ្រប់រូបមានសិទ្ធិធំធាត់ឡើងប្រកបដោយសុវត្ថិភាព ទទួលបានការការពារ និងរួចផុតពីគ្រោះថ្នាក់ផ្សេងៗ»។

សេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វនេះ កើតមានឡើងនៅមុនថ្ងៃគម្រប់ឆ្នាំដំបូងនៃបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាពជាងមួយឆ្នាំ ក្នុងនោះរួមទាំងសង្រ្គាមពេញបន្ទុក ២ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាផងដែរ។

តែអ៊ីស្រាអែលបានបន្តកំណត់គោលដៅលើសមាជិករបស់ក្រុមនេះ ដោយធ្វើការវាយប្រហារស្ទើររាល់ថ្ងៃ ហើយក៏បន្តកាន់កាប់ផងដែរលើទីតាំង ៥កន្លែង នៅភាគខាងត្បូងលីបង់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm