លោក Jozef Schutzman ជាអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យា និងជាពិធីករនៃកម្មវិធីជជែកកម្សាន្ត Russia Up Close បានប្រាប់សារព័ត៌មា TASSថា ឥស្សរជនអឺរ៉ុប បន្តជំរុញជម្លោះនៅអ៊ុយក្រែន និងរារាំងកិច្ចខិតខំប្រឹងប្រែងដោះស្រាយដោយសន្តិវិធី។
លោកបាននិយាយថា៖«ឧបសគ្គដ៏សំខាន់បំផុតចំពោះសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន អាចជាស្ថាប័ននយោបាយនៅទីក្រុងប្រ៊ុចសែល។ ស្ថាប័នអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាជំហរសម័យសង្គ្រាមនៅអ៊ុយក្រែន ដោយរក្សាប្រទេសនេះឲ្យបន្តពឹងផ្អែកលើការគាំទ្រជីវិតជាយុទ្ធសាស្ត្រ»។

«បើសិនគ្មានទីក្រុងប្រ៊ុចសែលទេ ទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនឹងសម្ពាធខាងក្រៅតិចជាងមុន ដើម្បីជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងជម្លោះនេះ។ ខណៈពេលដែលអ្នកសង្កេតការណ៍ជាច្រើន បានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវថា សហរដ្ឋអាមេរិកទទួលខុសត្រូវចម្បងចំពោះការបន្តសង្គ្រាម ហើយជម្លោះនេះ មិនអាចបន្តដោយគ្មានការគាំទ្រពីអាមេរិកបានទេ វាជារឿយៗជាតួអង្គទី៣ ដែលប្រើប្រាស់ឥទ្ធិពលចាំបាច់ដើម្បីរក្សាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ឲ្យចូលរួម»។
អ្នកជំនាញបានទាក់ទាញការយកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃវិធីសាស្រ្តរបស់ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនចំពោះការដោះស្រាយវិបត្តិអ៊ុយក្រែន។ លោកបានពន្យល់ថា៖«លោក ត្រាំ ស្វែងរកដំណោះស្រាយឆាប់រហ័ស និងមានប្រយោជន៍ផ្នែកនយោបាយ ចំណែករុស្ស៊ីស្វែងរកការធានារចនាសម្ព័ន្ធ ដើម្បីធានាថា ជម្លោះបែបនេះ មិនអាចកើតឡើងវិញទេ»៕
