ក្រសួងសុខាភិបាល ធ្វើសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ

2025/11/27 11:38:39 pm        122

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

សិក្ខាសាលាផ្សព្វផ្សាយមានគោលបំណង៖ 

 - ចែករំលែករបកគំហើញ និងអនុសាសន៍ ដើម្បីពង្រឹង និងគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។

 - កំណត់ភាពខ្លាំង និងកត្តារាំងស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។ 

 - លើកសកម្មភាព ដើម្បីកែលម្អលទ្ធភាពទទួលបានផលិតផលអាហារូបត្ថម្ភនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានគាំទ្ររាជរដ្ឋាភិបាលតាមរយះក្រសួងសុខាភិបាលលើសកម្មភាពអាហារូបត្ថម្ភជាច្រើន រួមទាំងលទ្ធកម្ម និងការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ ចំពោះនាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលបានចំណាយពេលវេលាចូលរួមក្នុងពេលអនុវត្តការវាយតម្លៃនេះ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ បានរួមចំណែកដោយផ្ទាល់ដល់ចក្ខុវិស័យទូលំទូលាយសម្រាប់ប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ និងមានប្រសិទ្ធភាពជាងមុន។ តាមរយះរបកគំហើញនេះបានបង្ហាញឲ្យយើងឃើញពីលំហូរផលិតផលអាហារូបត្ថម្ភ កំណត់បាននូវភាពខ្លាំង និងកត្តារាំងស្ទះមួយចំនួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីធ្វើការកែលម្អឲ្យបានកាន់តែប្រសើរឡើង។ ដូចនេះការធ្វើសមាហរណកម្មជាមួយកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត អាចកាត់បន្ថយបាននូវសកម្មភាពដែលត្រួតស៊ីគ្នា ហើយធ្វើឲ្យការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង ដែលនេះគឺជាគន្លឹះសម្រាប់កសាងប្រព័ន្ធមួយដែលរឹងមាំ មានការសម្របសម្រួលល្អ និងមាននិរន្តរភាព។

 គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រី Julia Battle ប្រធានផ្នែកសុខភាព និងអាហារូបត្ថម្ភនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកឱសថការី ថន ខៃលី ប្រធានឃ្លាំងឱសថកណ្តាល លោកស្រី Chiho Zusuki អ្នកឯកទេសសុខភាពជាន់ខ្ពស់ និងជាប្រធានក្រុមការងារសម្រាប់គម្រោង CNP លោកលោកស្រីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអង្គការដៃគូរអភិវឌ្ឍ។ សរុបអ្នកចូលរួមផ្ទាល់មានចំនួន៩៤រូប និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៨៦៤រូប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm