លោក Putin ចង់ឲ្យចាប់ផ្តើមកម្មវិធីបំពាក់អាវុធទំនើបរបស់រុស្ស៊ីដល់កងទ័ព CSTO

2025/11/28 01:29:48 am        78

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានស្នើឲ្យចាប់ផ្តើមកម្មវិធីមួយ ដើម្បីបំពាក់កងកម្លាំងនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដោយអាវុធទំនើបៗរបស់ប្រទេសរុស្ស៊ី។

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ CSTO នៅរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Putin បានលើកឡើងថា៖ «យើងស្នើឲ្យចាប់ផ្តើមកម្មវិធីទ្រង់ទ្រាយធំមួយ ដើម្បីបំពាក់កងកម្លាំងសមូហភាពដោយអាវុធ និងឧបករណ៍ទំនើបៗរបស់រុស្ស៊ី ដែលបានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពរបស់ពួកគេ ក្នុងការប្រយុទ្ធជាក់ស្តែង»។ 

ហើយលោកបានបន្ថែមថា ពួកគេមានគម្រោងរៀបចំសមយុទ្ធរួមជាបន្តបន្ទាប់ ក្នុងស្មារតីនេះ។ ដោយបាននិយាយអំពីតួនាទីជាប្រធានរបស់ទីក្រុងមូស្គូ ក្នុងសម្ព័ន្ធភាពយោធាដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Putin បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ទាក់ទងនឹងបញ្ហាទាំងអស់ ដែលទាក់ទងនឹងការពង្រឹងសក្តានុពលយោធារបស់សម្ព័ន្ធភាព។

ជាមួយគ្នានេះ មេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា ប្រទេសសមាជិកទាំងអស់នឹងផ្តល់អាទិភាពដល់កិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងជាតិ ព្រមទាំងការបញ្ជា និងការគ្រប់គ្រងកងកម្លាំងសមូហភាព ប៉ុន្តែនៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីកែលម្អយន្តការ ក្នុងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm