យោធាហ្គីណេប៊ីសូ បានតែងតាំងឧត្តមសេនីយរបស់ខ្លួនជាងមេដឹកនាំថ្មីប្រទេសមួយនេះ សម្រាប់រយៈពេល ១ឆ្នាំ នៅថ្ងៃក្រោយធ្វើរដ្ឋប្រហារដណ្តើមអំណាច និងចាប់ខ្លួនប្រធានាធិបតីប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ដោយសារលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសជិតមកដល់ ។
លោកឧត្តមសេនីយ Horta Nta Na Man បានប្រកាសក្រោយពេលស្បថចូលកាន់តំណែងនៅក្នុងពិធីមួយរៀបចំឡើងនៅទីស្នាក់ការកណ្តាលយោធានាថ្ងៃព្រហស្បតិ៍នេះថា លោកទើបស្បថចូលកាន់តំណែង ដើម្បីដឹកនាំមេបញ្ជាការជាន់ខ្ពស់ ។

ទាហានប្រដាប់អាវុធរាប់សិបនាក់ ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងរៀបចំពិធីស្បងចូលកាន់តំណែង ។ កាលពីថ្ងៃពុធម្សិលមិញ ក្រុមមន្រ្តីយោធា ប្រកាសគ្រប់គ្រងប្រទេសទាំងស្រុង នៅថ្ងៃ ក្រោយបេក្ខជនឈានមុខគេ ២រូប នៅក្នុងការបោះឆ្នោតប្រធានាធិបតីដ៏មានការប្រកួតប្រជែងខ្លាំង ប្រកាសជ័យជំនះដូចគ្នា ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres កំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសហ្គីណេប៊ីសូ ដោយក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីយោធារបស់ប្រទេសនេះបានទម្លាក់ប្រធានាធិបតី Umaro Sissoco Embalo កាលពីថ្ងៃពុធ ។
អ្នកនាំពាក្យ UN លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា ប្រមុខ UN អំពាវនាវដល់ភាគីពាក់ព័ន្ធថ្នាក់ជាតិទាំងអស់នៅហ្គីណេប៊ីសូ ឲ្យមានការអត់ធ្មត់ ហើយបន្តអនុវត្ត និងគោរពតាមច្បាប់ ៕
