[UPDATE] ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យនៅទីក្រុងហុងកុងកើនឡើងជិត១០០នាក់ និងជាច្រើននាក់បាត់ខ្លួន

2025/11/28 03:22:26 pm        199

ក្រុមអាជ្ញាធរហុងកុងបាននិយាយនៅថ្ងៃសុក្រ ២៨ វិច្ឆិកាសប្ដាហ៍នេះ ថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍បានកើនឡើងដល់យ៉ាងហោចណាស់ ៩៤នាក់ ដោយអណ្ដាតភ្លើងស្ទើរតែរលត់ទាំងស្រុង ហើយក្រុមជួយសង្គ្រោះកំពុងរុករកក្នុងអគារខ្ពស់ៗត្រូវបានឆេះ ដើម្បីស្វែងរកមនុស្ស២៧៩នាក់ដែលនៅតែបាត់ខ្លួន។ 

នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអាជ្ញាធរបាននិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងក្នុងអគារអឹផាតមិនចំនួនបួនក្នុងចំណោមផ្នែកនៃអគារអឹផាតមិនជិត ២.០០០កន្លែង ជាង២៤ ម៉ោងបន្ទាប់ពីអគ្គិភ័យបានផ្ទុះឡើងកាលពីពុធសប្ដាហ៍នេះ ក្នុងប្លុកដែលមានអគារខ្ពស់ៗចំនួនប្រាំបី។

អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៧៦ នាក់បានរងរបួសនៅក្នុងអគ្គិភ័យនេះ រួមទាំងអ្នកពន្លត់អគ្គិភ័យចំនួន ១១ នាក់។ មនុស្សជាច្រើននៅតែបាត់ខ្លួន ទោះបីជាចំនួនពិតប្រាកដមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាពចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ក៏ដោយ។

ក្រុមអាជ្ញាធរបានចាប់ផ្តើមស៊ើបអង្កេតពីមូលហេតុបង្កឱ្យមានការឆាបឆេះនេះ ដែលជាអគ្គិភ័យដ៏អាក្រក់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះក្នុងរយៈពេលជិត ៨០ ឆ្នាំ រួមទាំងវត្តមាននៃរន្ទាឫស្សី និងសំណាញ់ប្លាស្ទិករុំជុំវិញសំណង់ជាផ្នែកមួយនៃការជួសជុលឡើងវិញទូទាំងអចលនទ្រព្យមួយនេះ។

ស្ថាប័នប្រឆាំងអំពើពុករលួយហុងកុងនិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើការងារជួសជុលឡើងវិញក្នុងអគារលំនៅដ្ឋាននេះ ប៉ុន្មានម៉ោងបន្ទាប់នគរបាលនិយាយថា ពួកគេបានចាប់ខ្លួនបុរសបីនាក់ដោយសង្ស័យថាបានទុកគំនរឡាំងស្នោចោលដោយធ្វេសប្រហែសនៅកន្លែងអគ្គិភ័យ។

អ្នកស្រុកនៃសង្កាត់ Wang Fuk ដែលមានទីតាំងក្នុងស្រុក Tai Po ភាគខាងជើងនៃទីក្រុងហុងកុង បានប្រាប់សារព័ត៌មាន AFP ថា ពួកគេពុំបានឮសំឡេងប្រកាសអាសន្នអគ្គិភ័យទេ ហើយត្រូវទៅពីផ្ទះមួយទៅផ្ទះមួយដើម្បីជូនដំណឹងដល់អ្នកជិតខាងអំពីគ្រោះថ្នាក់នោះ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm