[UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏ធំនៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូនេស៊ី ឡើងដល់ជិត ៧០នាក់ហើយ

2025/11/28 04:22:35 pm        107

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃសុក្រ (២៨ វិច្ឆិកា) នេះថា ទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីនៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សចំនួន ៦៩នាក់ហើយ ជាមួយនឹងការបាត់ខ្លួន ៥៩នាក់ផ្សេងទៀត ខណៈបុគ្គលិកសង្គ្រោះបន្ទាន់កំពុងបន្តការស្វែងរកនៅក្នុងទន្លេ និងគំនរបាក់បែកនៃភូមិ ដើម្បីរកមើលសាកសព និងអ្នករួចជីវិត។

ភ្លៀងមូសុងកាលពីមួយសប្តាហ៍កន្លងទៅ បានធ្វើឱ្យទឹកទន្លេហូរហៀរបាក់ច្រាំងក្នុងខេត្តស៊ូម៉ាត្រាខាងជើង ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ការហៀរហូរបែបនេះបានបង្កជាទឹកជំនន់យ៉ាងគំហុក ជោរជន់លិចភូមិនៅតាមតំបន់ភ្នំជាច្រើន ដោយហូរនាំប្រជាជន និងលិចលង់ផ្ទះសម្បែង និងអគារជាង ២.០០០ខ្នង។ អ្នកស្រុកជិត ៥.០០០នាក់ បានជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្ដោះអាសន្ន។

ក្រុមអ្នកជួយសង្គ្រោះជិះទូកតូចៗទៅស្វែងរកតាមដងទន្លេ ហើយជួយកុមារនិងមនុស្សចាស់ដែលជាប់គាំងនៅលើដំបូលផ្ទះ និងអគារលិចទឹក។ ក្រៅពីខេត្តស៊ូម៉ាត្រាខាងជើង ទីភ្នាក់ងារគ្រោះមហន្តរាយនិយាយថា គ្រោះទឹកជំនន់ក៏កើតឡើងនៅកន្លែងផ្សេងទៀតដែរក្នុងប្រទេសប្រជុំកោះដ៏ធំមួយនេះ រួមទាំងខេត្ត Aceh និងកោះស៊ូម៉ាត្រាខាងលិច ជាទីដែលលំនៅឋានរាប់ពាន់ខ្នងត្រូវជន់លិចដល់ដំបូល។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត Aceh បាននិយាយថា មនុស្សជិត ៤៧.០០០នាក់ ត្រូវជម្លៀសខ្លួនដោយទឹកជំនន់ក្នុងខេត្តនេះ។ អាជ្ញាធរក្នុងតំបន់និយាយថា ទឹកជំនន់នៅខេត្តស៊ូម៉ាត្រាខាងលិច បានលិចលង់ផ្ទះសម្បែងរាប់ពាន់ខ្នង រួមទាំងផ្ទះជាង ៣.៣០០ខ្នង ក្នុងស្រុក Padang Pariaman ដោយបង្ខំឱ្យប្រជាជនប្រហែល ១២.០០០នាក់ ត្រូវជម្លៀសខ្លួនទៅជម្រកបណ្តោះអាសន្ន៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm