[UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅថៃ កើនឡើងដល់ជាង១០០នាក់ ខណៈរដ្ឋភិបាលរងសម្ពាធឲ្យសូមអភ័យទោសចំពោះការបរាជ័យទប់ស្កាត់គ្រោះមហន្តរាយ

2025/11/28 04:29:38 pm        206

ក្រុមអាជ្ញាធរនៅភាគខាងត្បូងរបស់ប្រទេសថៃកំពុងត្រៀមទប់ស្កាត់បន្ថែមទៀត ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១០០ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រ២៨វិច្ឆិកាសប្ដាហ៍នេះ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានជន់លិចមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងហាតយ៉ៃនៃខេត្តសុងក្លា ខណៈសម្ពាធនយោបាយកើនឡើងលើរដ្ឋាភិបាលឱ្យសូមទោសចំពោះការបរាជ័យក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយរបស់ខ្លួន។

ខណៈទឹកជំនន់បានស្រកនៅទូទាំងក្រុងហាតយ៉ៃ និងតំបន់ជុំវិញនៃខេត្តសុងក្លា លោកឧត្តមសេនីយ៍ឯក ត្រៃរ៉ុង ភៀវផាន (Trairong Phiewphan) អគ្គស្នងការរងនគរបាលជាតិថៃ បានបង្ហាញថា ជនរងគ្រោះដែលបានស្លាប់សរុបចំនួន ១០៤ នាក់ត្រូវបានបញ្ជូនទៅកំណត់អត្តសញ្ញាណ គិតត្រឹមម៉ោង ៨:៣០ យប់ ម៉ោងក្នុងស្រុក ថ្ងៃទី ២៧ ខែវិច្ឆិកា សប្ដាហ៍នេះ។

សាកសពទាំងនោះបានមកពីមន្ទីរពេទ្យ និងតំបន់គ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តសុងក្លា និងតំបន់ក្បែរៗនោះ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះដែរ កងកម្លាំងជើងទឹកថៃនៅតែបន្តដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈផ្គត់ផ្គង់សំខាន់ៗទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ។

យោងតាមក្រសួងមហាផ្ទៃ ទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាង៩៨០.០០០ខ្នង និងបានប៉ះពាល់ដល់មនុស្ស២,៧ លាននាក់ក្នុងប្រទេសថៃ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm