អ៊ីស្រាអែល បើកការវាយប្រហារថ្មីនៅភាគខាងត្បូងប្រទេសលីបង់ ក្នុងខួបនៃបទឈប់បាញ់

2025/11/28 10:09:25 am        46

យោធាប្រទេសអ៊ីស្រាអែល បានវាយប្រហារជាបន្តបន្ទាប់ប្រឆាំងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ដែលបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធមានរយៈពេលមួយឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់រដ្ឋលីបង់បានរាយការណ៍ថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាបន្តបន្ទាប់លើក្រុង Al-Mahmoudiya និងក្រុង Al-Jarmak ដែលស្ថិតនៅភាគខាងជើងទន្លេ Litani River ។

បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានព្យាយាមបញ្ចប់អរិភាពរយៈពេលជាងមួយឆ្នាំរវាងភាគីទាំងពីរ។ ប៉ុន្តែអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសលីបង់ម្តងហើយម្តងទៀត ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដែលជាធម្មតាពួកគេនិយាយថា កំពុងកំណត់គោលដៅលើសមាជិក និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ដើម្បីបញ្ឈប់ក្រុមនេះពីការបំពាក់អាវុធឡើងវិញ។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយថា ប្រទេសរបស់លោកកំពុងស្ថិតក្នុងសង្គ្រាមតែម្ខាងនៃការបំផ្លាញដែលកំពុងកើនឡើង។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារ និងរុះរើហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករហេសបូឡានៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។

យោធានិយាយថា ខ្លួនបានវាយប្រហារទៅលើ «ទីតាំងជាច្រើនកន្លែងដែលអាវុធរបស់ក្រុមហេសបូឡាត្រូវបានរក្សាទុក« និង«ប៉ុស្តិ៍យោធា» ដែលត្រូវបានប្រើប្រាស់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ និងទីតាំងផ្ទុកអាវុធផ្សេងទៀត។ យោធាអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយចំពោះរដ្ឋអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា
2025/11/28 10:52:15 am        1
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ
2025/11/28 10:49:24 am        1
យន្តហោះនិងនាវាបំពាក់មីស៊ីលស៊ីបគោលដៅរបស់អាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានព័រតូរីកូ
2025/11/28 10:24:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា

2025/11/28 10:52:15 am
​[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ
2025/11/28 10:49:24 am
​សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ទទួលបានជ័យលាភី «Best of the Best-Cambodia» ពី Gourmand Awards Best of the Best ១៩៩៥-២០២៥
2025/11/28 10:46:36 am
​ព្រះមហាក្សត្រ៖ អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ
2025/11/28 10:38:43 am
​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​កូរ៉េខាង​ត្បូង​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសមាជិក​សភាកូរ៉េ
2025/11/28 10:32:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/27 07:29:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/26 03:19:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am