ស្ថាប័នរដ្ឋ និងឯកជន កំពុងរួមគ្នាដោះស្រាយ និងលើកកម្ពស់អនុវិស័យអាហារ និងភេសជ្ជៈ

2025/11/28 06:22:11 pm        239

ភាគីពាក់ព័ន្ធរដ្ឋនិងវិស័យឯកជន បានកំពុងរួមគ្នាដោះស្រាយ និងការប្រមូលធាតុចូល ដើម្បីលើកកម្ពស់អនុវិស័យអាហារ និង ភេសជ្ជៈ ដែលជាវិស័យសក្តានុពលមួយ សម្រាប់តម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ទីផ្សារនាំចេញ។

 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាបង្ហាញ សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជាលើកទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា អនុវិស័យអាហារ និងភេសជ្ជៈ គឺជាវិស័យមួយដែលមានតម្រូវការចាំបាច់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅដោយខានមិនបាន ដែលបញ្ហានេះកម្ពុជាត្រូវតែបន្តធ្វើទំនើប កម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចសម្ព័ន្ធគាំទ្រ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការផលិត និងកែច្នៃ ដើម្បីសន្តិសុខស្បៀង និងការ នាំចេញ ខណៈដែលវិស័យនេះ គឺជាវិស័យប្រទាក់ក្រឡាគ្នារវាងអ្នកអនុវត្តគោលនយោបាយ អ្នកផ្គត់ផ្គង់ និងអ្នកកែច្នៃជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បញ្ហានេះគឺទាមទារឱ្យយើងរួមគ្នាដោះស្រាយ ដោយមិនថាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតឡើយ ក្នុងនោះឯកឧត្តមក៏បានសំណូមពរអ្នកដែលមានលទ្ធភាព និងកំពុងធ្វើ អាជីវកម្មគួរបង្កើត និងពង្រីកទំហំវិនិយោគរបស់ខ្លួនលើវិស័យនេះ ក្នុងនោះចំពោះ Startup (ធុរកិច្ចបណ្តុះថ្មី) ដែលបានរកឃើញ តាមគំនិតច្នៃប្រឌិតក្តី និងតាមបច្ចេកវិទ្យាក្តី គួរសហការគ្នា ឬលក់ស្នាដៃរបស់ខ្លួនទៅឱ្យអ្នកមានលទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍ អនុវិស័យទាំងនេះឱ្យរីកចម្រើន ខណៈប្រទេសជាច្រើនបានកំពុងអនុវត្តរបៀបនេះ ហើយត្រូវបន្តស្វែងរកគន្លឹះផ្សេងៗបន្ថែមទៀត ដើម្បី គាំទ្រដល់ការរីកលូតលាស់ នៃអនុវិស័យអាហារ និងភេសជ្ជៈ។

 អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងឱ្យសមគមឧកញ៉ាកម្ពុជា បានបញ្ចេញនូវមតិមួយចំនួននៅលើវិស័យកសិកម្ម ដោយបានបង្ហាញថា អ្វីដែលឆ្លើយតបនិងមាត្រដ្ឋានសេដ្ឋកិច្ច ដូចជាការធ្វើអាជីវកម្មដំាអំពៅជាដើម ប្រសិនយើងបោះទុនជាង ១០០ លានដុល្លារ ទល់តែយើងមានដីធ្វើការដាំដុះប្រមាណ ៥ម៉ឺនហិចតា បានគ្រប់មាត្រដ្ឋាន, ក្នុងករណីទាបជាងនេះ វាអាចប៉ះពាល់ដល់ថ្លៃ ដើមខ្ពស់ ឬមិនមាននិរន្តរភាពផ្គត់ផ្គង់ចូលទីផ្សារជាដើម។ បញ្ហានេះ ប្រសិនជាអាចយើងត្រូវចងក្រងជាសហគមន៍ និងមានការចុះកិច្ច សន្យាធានាទិញត្រឹមត្រូវ វាអាចធ្វើឱ្យវិស័យនេះដើរបាន ។ អ្នកឧកញ៉ា បន្តថា បច្ចុប្បន្នស្ករនៅលើទីផ្សារគឺមានតម្រូវការខ្ពស់ ខណៈ ជាក់ស្តែងកម្ពុជានៅតែនាំចូលស្ករសម្រាប់ការប្រើប្រាស់ក្នុងស្រុកផងដែរ។ ចំណែកក្នុងកិច្ចការនេះឃើញថា កម្ពុជាមានសល់ដីទំនេរ ច្រើនសម្រាប់ការដាំដុះ តែយើងត្រូវធ្វើយ៉ាងណាសហការគ្នាទើបវិស័យនេះអាចដំណើរ និងចូលរួមក្នុងសេដ្ឋកិច្ចបាន។

ជុំវិញកានាំចេញផលិតផលអាហារ និងភេសជ្ជៈនេះ បើតាមបទបង្ហាញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញរួមមាន៖ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ និងភាគផ្សេងៗរបស់រុក្ខជាតិ មានទឹក ប្រាក់ជាង ១៤៥ លានដុល្លារ, ផលិតផលនៃប្រភេទប្រើប្រាស់ជាចំណីជាង ១២៨ លានដុល្លារ, ស្ករអំពៅ ឬស្ករបែតឺរ៉ាវ និងសាក់ការូស សុទ្ធ (រឹង) ជាង ៤៥ លានដុល្លារ, ប្រេងដូង និងភាគបំណែកផ្សេងៗ ជិត ៤៥ លានដុល្លារ, ផ្លែឈើ គ្រាប់ផ្លែឈើ និងភាគផ្សេងៗនៃ រុក្ខជាតិដែលរក្សាទុក ២៤ លានដុល្លារ, ម្សៅកាកាវ ២១ លានដុល្លារ និងការនាំចេញផ្សេងៗជាច្រើនទៀត៕  អត្ថបទ៖ សុន រ៉ាឌី,

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm