ក្រសួងមហាផ្ទៃនឹងសាងសង់អគារពន្ធនាគារថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ

2025/11/28 06:37:33 pm        366

ក្រសួងមហាផ្ទៃ នឹងធ្វើការសាងសង់នូវអគារពន្ធនាគារថ្មីបន្ថែមទៀតស្របទៅតាមស្តង់ដា ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ ខណៈគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះអ្នកជាប់ឃុំក្នុងព័ន្ធនាគារមាន រហូតដល់ជាង៦ម៉ឺននាក់ ដោយក្នុងនោះជនបរទេសជិត៥ពាន់នាក់ ហើយអ្នកដែលជាប់ច្រើនជាងគេ គឺ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធនាគារ ដែលបានបង្ហាញនៅក្នុងសន្និបាត ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធធានាគារ នឹងបន្តជំរុញលើកកម្ពស់គុណភាពការងារអប់រំកែប្រែ ស្តារនីតិសម្បទា ការងារសុខភាព និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ព្រមទាំងអនុវត្តកម្មវិធីសមា ហរណកម្ម និងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាពការអនុវត្តនីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងប្រ សិទ្ធភាពត្រួតពិនិត្យ ឆែកឆេររកឧបករណ៍ វត្ថុសម្ភារហាមឃាត់ចូលពន្ធនាគារស៊ើបអង្កេតស្រាវជ្រាវបង្ការ ទប់ស្កាត់អំពើល្មើសផ្សេងៗពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនតែម្តង។

បើតាមរបាយការណ៍បានបញ្ជាក់ថា សព្វថ្ងៃកំណើនជនជាប់ឃុំមានការកើនឡើងបង្កឲ្យមានភាព ចង្អៀត ខ្វះអគារឃុំឃាំងស្របតាមស្តង់ដា អប្បបរមាសំណង់ពន្ធនាគារ ខណៈពេលដែលអគារឃុំឃាំង បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម នៅតាមមណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃ នឹងបន្តជំរុញអនុវត្តគម្រោងសាងសង់ពន្ធនាគារថ្មីនៅភ្នំពេញ ខេត្តកែប និងគោលការណ៍សាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន(សាខាទី២ ចំណុះ មណ្ឌលកែប្រែអប់រំទី៤)។ ជំរុញសិក្សា គម្រោងដោះដូរទីតាំងថ្មីពន្ធនាគារខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ ស្វាយរៀង ក្រចេះ និងខេត្តកោះកុងជាដើម។

ទាក់ទងនឹងការសាងសង់នូវអគារថ្មីនៃពន្ធនាគារនេះ ឯកឧត្តមឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការសម្រេចផ្តល់ក្របខ័ណ្ឌថ្មី ការពិនិត្យពង្រីកបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងស្វែងរកយន្តការផ្សេងៗទៀតដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធ នាគារ រួមទាំងផ្តល់គោលការណ៍គន្លឹះ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងការងារបច្ចេកទេស ទាំងដំណោះស្រាយ ចំពោះមុខ និងដំណោះស្រាយយូរអង្វែង៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm