សហជីព៖ របាយការណ៍​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ទាក់​ទង​ពលករ​មកពីថៃ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

2025/11/28 07:33:28 pm        312

សហជីពកម្មករ មកតាមបណ្តា រាជធានី-ខេត្ត មើលឃើញថា របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ ទាក់​ទង​នឹង​ពលករ​ខ្មែរ​វិលត្រឡប់មកពីប្រទេសថៃ គឺជារបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ គ្មាន​វិជ្ជាជីវៈ និងមានចរិតញុះញង់បង្ខូចរាជរដ្ឋាភិបាល។ 

តំណាងសហជីពកម្មករ មកពីតាមបណ្តា រាជធានី-ខេត្ត បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកានេះថា ជាក់ស្តែងបណ្តាសហជីព បានមើលឃើញថា ក្រសួងការងារ និងអាជ្ញាធរ​មូល​ដ្ឋាន​នៅ​គ្រប់លំ​ដាប់ថ្នាក់ បាននឹងកំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​ជួយ​សម្រប​សម្រួល​ផ្តល់​ឱកាស​ការងារ​ជូនពលករ និងអតីតពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាំងពីនៅតាម​បណ្តា​ច្រក​ព្រំដែន​អន្តរជាតិនានា រហូតដល់មូលដ្ឋានផ្ទះសំបែងរបស់ពលករនៅតាមរាជធានីខេត្ត សំដៅ​ផ្តល់​ឱកាសការងារ និងទប់ស្កាត់ការវិលត្រលប់ទៅរកការងារចំណាកស្រុកនៅក្រៅប្រទេស។

បណ្តា​សហជីពកម្មករលើកឡើងថា របាយការណ៍ដែលបានចុះសាកសួរ មនុស្ស ៥០ នាក់​របស់​អង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) យកមកពីធ្វើជា​របាយការណ៍​អន្តរជាតិ​នោះ​គឺ មិនមានភាពច្បាស់លាស់ គ្មានការថ្លឹងថ្លែងពីភាពពិត និងមានបំណង​ញុះញង់​មួល​បង្កាច់​ការ​រាជរដ្ឋាភិបាល ដែលបានដែលកំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​បង​ប្អូនព​លករ​ខ្មែរ​វិញ​មក​ពី​ប្រទេស​ថៃឱ្យទទួលបានការងារធ្វើ និងប្រកបរបបរចិញ្ចឹមជីវិតនៅក្នុងប្រទេស។

ទាក់ទិននឹងរបាយការណ៍នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ​ក៏បានចេញបដិសេធទាំងស្រុង និងថ្កោលទោស​យ៉ាង​ដាច់​អហង្កាចំ​ពោះ​ការ​ផ្សាយ​របាយការណ៍​មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការ HRW នេះដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារដែលជាសេនាធិការ កំពុង​បន្ត​ខិតខំ​ជួយសម្របសម្រួលបងប្អូនពលករមកពីប្រទេសថៃដោយយកចិត្តទុកដាក់ខ្ពស់ ក្នុង​នោះបា​ន​ធ្វើយុទ្ធនាការផ្ដល់ឱកាសការងារភ្លាមៗដល់ពលការវិលត្រលប់ពីថៃ និងការចុះឈ្មោះ​រក​ការងារ​ធ្វើ​តាម​ប្រព័ន្ធទូរសព្ទ លេខ ១២៩៧ជាដើម ខណៈមកទល់ពេលនេះ បងប្អូនពលករ​បាន​ទទួល​ឱកាស​ការងារធ្វើក្នុងប្រព័ន្ធបានប្រមាណជាង២៨ម៉ឺននាក់ ហើយក្រសួងកំ​ពុងមាន​ឱកា​ស​ការ​ងារ​ប្រមាណ ៨ម៉ឺនកន្លែង កំពុងរងចាំពលករចូលធ្វើការងារ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm