ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ​ចុះ​បង្ក្រាប​ឲ្យ​អស់​នូវ​មុខ​សញ្ញា​ក្រុម​ក្មេង​ទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2025/11/28 09:14:02 pm        682

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញ​បទ​បញ្ជា​បន្ទាន់​មួយ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធទាំងអស់សហការជាមួយលោកអធិការទាំង១៤ខណ្ឌ បើកការ​ចុះ​បង្ក្រាប​ឲ្យ​អស់នូវរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

បទបញ្ជាបន្ទាន់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និង​ការ​ណែ​នាំ​ដ៏​ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តម នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការនគរបាលជាតិផងដែរ។

បទបញ្ជានេះ ក៏ធ្វើឡើងបន្ទាប់ពីការកើតមាននូវអំពើហិង្សាដ៏សាហាវព្រៃផ្សៃមួយនៅខេត្តកណ្តាល ដោយ​ក្រុមក្មេងទំនើងបានកាប់ប្រហារយុវជន០២នាក់ បណ្តាលឲ្យស្លាប់ដាច់.កម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ។

តាមរយៈអំពើហិង្សាដ៏សាហាវនេះ ជាសញ្ញាណមួយ​ដែល​កម្លាំង​សមត្ថកិច្ច​គម្បី​ចាំ​បាច់​ត្រូវ​បន្សុត​កម្លាំង​ឲ្យ​បាន​ខ្លាំងចុះទៅទប់ស្កាត់ និងបង្ក្រាបឲ្យអស់ នូវសកម្មភាព​ប្រមូល​ផ្តុំ​នានា​ទាំង​នៅ​ពេល​ថ្ងៃ ពិសេសនៅពេលរាត្រីរបស់ក្រុមក្មេងៗ និងមុខសញ្ញាក្មេងទំនើង ទាំង​មុខ​សញ្ញា​ដែល​មិន​ទាន់​បាន​ធ្វើ​សកម្មភាព និងមុខសញ្ញាដែលធ្វើសកម្មភាពហើយកំពុងរត់គេចខ្លួន ដើម្បីបង្កា​ជៀស​វៀង​ក្រុម​ក្មេង​ៗ​យុវជន ឬក្រុមក្មេងទំនើងទាំងនោះ យកអំពើហិង្សាខាងលើជាគំរូ យកទៅប្រព្រឹត្តិ​សកម្មភាព​ណា​មួយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពលើពលរដ្ឋស្លូតត្រង់ក្នុងសង្គមជាតិ។

ឧត្តមសេនីយ៍ឯកស្នងការ ប្រកាន់​ខ្ជាប់​គោល​ជំហរ​មិនលើក​លែង​ដាច់​ខាត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​ឡាយ​ណាដែ​លចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ ហើយក៏មិនបណ្តែត​បណ្តោយ​ឲ្យ​សកម្មភាព​ទាំង​នោះកម្រើក​ឡើង​មក​វិញ​បង្ក​ជា​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ក្នុង​សង្គម​នោះ​ឡើយ ពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសជាតិ។

ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យសាធារណជន ពិសេស​ក្មួយ​ៗ​ជា​យុវជន សូមកុំយកខ្លួនបៀតចូលជាមួយបក្សពួកក្រុមបងតូចបងធំ និងកុំចូល​រួម​ជាមួយ​សកម្ម​ភាព​ទំនើង​ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ព្រោះវាពុំ​មាន​លទ្ធផល​ចំណេញ​អ្វី​នោះ​ឡើយ ក្រៅតែ​ពីការ​ទទួល​រង​នូវការ​អនុវ​ត្ត​ទោស​ទណ្ឌ​តា​ម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ខ្លួន​បាន​ប្រឹព្រឹត្តិ​បទល្មើសរួច។ ហើយ​ក្នុង​ពេលយប់ព្រលប់ បើមិនមានការចាំបាច់នោះទេ ឯកឧត្តមស្នងការ ស្នើឲ្យ​ក្រុម​ក្មួយ​ៗ​ជា​យុវជន​ សូមចូលទៅតាមលំនៅឋានរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំណាមួយតាមទីសាធារណៈ ព្រោះ​ពី​ពេលនេះទៅ កម្លាំងសមត្ថកិច្ចនឹងចុះទៅព័ទ្ធចាប់សួរនាំរាល់មានការប្រមូលផ្តុំទាំងអស់ ពិសេស​បើ​រកឃើញមានពាក់ព័ន្ធនឹងបទល្មើសណាមួយ គឺនឹងចាប់​ឃាត់​យក​ទៅ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមានដោយមិនលើកលែង៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm