[UPDATE] លោក Trump៖ អាមេរិក នឹងផ្អាកអន្តោប្រវេសន៍ជាអចិន្ត្រៃយ៍ពី "បណ្ដាប្រទេសតតិយលោក"

2025/11/28 09:53:58 pm        82

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) បានប្រកាសថា រដ្ឋបាលរបស់លោកនឹងផ្អាកអន្តោប្រវេសន៍ជាអចិន្ត្រៃយ៍ពី "បណ្ដាប្រទេសតតិយលោក" ទាំងអស់ ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរបស់អាមេរិក ស្ដារឡើងវិញឱ្យបានពេញលេញ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីការវាយប្រហារនៅជិតសេតវិមាន ដែលលោកសន្មត់ថា ជាការបរាជ័យក្នុងការត្រួតពិនិត្យអន្តោប្រវេសន៍សម័យរដ្ឋបាលអតីតប្រធានាធិបតី Joe Biden ។

លោក Trump ពុំបានកំណត់ឈ្មោះប្រទេសណាមួយឡើយ ហើយក៏មិនបានបកស្រាយដែរថា តើលោកចង់មានន័យបែបណា ទាក់ទងនឹងប្រទេសតតិយលោក ឬ "ការផ្អាកជាអចិន្ត្រៃយ៍" នោះ។ លោកគ្រាន់តែនិយាយថា ផែនការនេះនឹងរួមបញ្ចូលករណីអន្តោប្រវេសន៍ ដែលអនុម័តក្រោមរដ្ឋបាលលោក Biden។

លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក Trump បានសរសេរថា៖ លោកនឹងផ្អាកអន្តោប្រវេសន៍ជាអចិន្ត្រៃយ៍ពីប្រទេសតតិយលោកទាំងអស់ ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរបស់សហរដ្ឋអាមេរិក ងើបឡើងវិញឱ្យបានពេញលេញ និងលុបចោលនូវសំណើរាប់លានច្បាប់ ដែលស្នើចូលប្រទេសដោយខុសច្បាប់ក្រោមរដ្ឋបាលលោក Biden។

កាលពីថ្ងៃពុធសប្ដាហ៍នេះ សេវាសញ្ជាតិ និងអន្តោប្រវេសន៍របស់អាមេរិក បានបញ្ឈប់ដំណើរការនៃសំណើអន្តោប្រវេសន៍ទាំងអស់ ដែលទាក់ទងនឹងជនជាតិអាហ្វហ្គានីស្ថាន ដោយមិនកំណត់។ ក្រោយមក មន្ត្រីមកពីក្រសួងសន្តិសុខមាតុភូមិ និយាយថា លោក Trump បានបញ្ជាឱ្យពិនិត្យទ្រង់ទ្រាយធំលើករណីសិទ្ធិជ្រកកោន ដែលអនុម័តក្រោមរដ្ឋបាលលោក Biden និងបណ្ណបៃតង (Green Card) របស់ពលរដ្ឋនៃប្រទេសចំនួន១៩ ដែលលោក Trump ដាក់ក្នុងបញ្ជីហាមឃាត់កាលខែមិថុនា។

គួរឱ្យដឹងថា ឃ្លា "ប្រទេសតតិយលោក" មានដើមកំណើតក្នុងសម័យសង្គ្រាមត្រជាក់ ដើម្បីពិពណ៌នាអំពីប្រជាជាតិក្រីក្រ ដែលអព្យាក្រឹត្យ ឬមិនចូលបក្សសម្ព័ន្ធជាមួយមូលធននិយម "លោកទីមួយ ឬក្រុមលោកសេរី" ឬកុម្មុយនិស្ត "លោកទីពីរ"។ ប្រទេសមិនចូលបក្សសម្ព័ន្ធទាំងនេះរួមមានប្រទេសជាច្រើននៅអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm