UN ជំរុញអាមេរិកកុំឲ្យបន្ទោសពលរដ្ឋអាហ្វហ្កានីស្ថានទាំងអស់ ក្រោយមានការបាញ់ប្រហារ

2025/11/28 10:44:20 pm        94

មន្ត្រីអង្គការសហប្រជាជាតិមួយរូប កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) បានប្រាប់ថា ការបាញ់ប្រហារលើទាហានឆ្មាំជាតិ ២នាក់ នៅជិតសេតវិមាន មិនគួរជាហេតុផល ដើម្បីឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពិនិត្យឡើងវិញនូវគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ចំពោះពលរដ្ឋអាហ្វហ្គានីស្ថាននោះឡើយ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា បុរសដែលត្រូវបានសង្ស័យថា ជាអ្នកបាញ់ប្រហារ កាលពីថ្ងៃពុធ គឺជាជនជាតិអាហ្វហ្គានីស្ថាន ដែលធ្វើការជាមួយកងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលទៅសហរដ្ឋអាមេរិក កាលពី ៤ឆ្នាំមុន។

លោក Trump បានថ្កោលទោសការបាញ់ប្រហារនេះ ហើយបានអំពាវនាវភ្លាមៗដល់រដ្ឋបាលរបស់លោកឲ្យ «ពិនិត្យមើលឡើងវិញ» លើបុគ្គលទាំងអស់ដែលបានចូលមកសហរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាន ក្នុងអំឡុងរដ្ឋបាលរបស់លោក Joe Biden។

ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន លោក Arafat Jamal បាននិយាយថា៖ «វាគឺជាឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើម ជាអ្វីដែលបុគ្គលនេះកំពុងត្រូវបានចោទប្រកាន់ ហើយបើវាជាការពិត ដូចបានកើតឡើងនោះ យើងពិតជាថ្កោលទោសចំពោះទង្វើនេះ»។

តែយ៉ាងណាក្ដី លោកបានបន្ថែមថា លោកសង្ឃឹមថា ហេតុការណ៍នេះ «មិនប៉ះពាល់នោះឡើយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន និងអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនផ្សេងទៀត» នៅក្នុងសហរដ្ឋអាមេរិក។ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំជាមួយមន្ត្រីសហភាពអឺរ៉ុប លោកបានបញ្ជាក់ថា៖ «ខ្ញុំមានក្ដីបារម្ភបន្តិច នៅពេលដែលខ្ញុំបានឃើញរបាយការណ៍ព័ត៌មាន ដែលលើកឡើងជាប់ជានិច្ច អំពីប្រវត្តិជាពលរដ្ឋអាហ្វហ្គានីស្ថានរបស់ជននោះ»។

លោកប្រធានរូបនេះបានសង្កត់ធ្ងន់ថា លោកសង្ឃឹមថា វានឹងមិនធ្វើឲ្យមានការគិតអវិជ្ជមានលើពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងទៀត ទាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលជួយជនជាតិអាមេរិកយ៉ាងស្មោះត្រង់ អំឡុងពេលពួកគេរស់នៅអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm