លោក Merz នឹងជំរុញលោក Trump គិតគូឡើងវិញពីបម្រាមលើអាហ្វ្រិកខាងត្បូងមិនឲ្យចូលរួម G20

2025/11/28 11:01:54 pm        55

អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆកា) ថា លោកនឹងជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់លោក ក្នុងការរារាំងអាហ្វ្រិកខាងត្បូងមិនឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទាំង២០ (G20) នៅឆ្នាំ២០២៦ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក និងអាហ្រ្វិកខាងត្បូង មានជម្លោះជាមួយគ្នា ជុំវិញគោលនយោបាយទាំងក្នុងស្រុក និងបរទេស ហើយកាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនចូលរួមកិច្ចប្រជុំ G20 នៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។

លោក Trump បានប្រឈមជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចទៅកាន់សេតវិមាន កាលពីដើមឆ្នាំនេះ ដោយបានលើកឡើងជុំវិញការអះអាងមិនពិតដែលថា «មានអំពើប្រល័យពូជសាសន៍លើជនស្បែកស» នៅក្នុងប្រទេសនេះ។

ហើយកាលពីថ្ងៃពុធ លោក Trump បាននិយាយថា លោកកំពុងដកប្រទេសអាហ្រ្វិកខាងត្បូងចេញពីកិច្ចប្រជុំកំពូលឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើឡើងនៅរមណីយដ្ឋានវាយកូនហ្គោលផ្ទាល់ខ្លួនរបស់លោក ក្នុងទីក្រុង Miami ដោយលើកឡើងពីការចោទប្រកាន់ ដែលថា មាន «ការរំលោភបំពានសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់» លើជនជាតិស្បែកសអាហ្វ្រិកខាងត្បូង។

យ៉ាងណាក្ដី លោក Merz បានប្រាប់សន្និសីទកាសែតនៅទីក្រុងប៊ែរឡាំងថា៖ «ខ្ញុំនឹងព្យាយាម ទាំងនៅក្នុងការសន្ទនា និងជំនួបរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិក ដើម្បីបញ្ចុះបញ្ចូលលោកថា វាគឺជាការល្អក្នុងការអញ្ជើញសមាជិកទាំងអស់នៃ G20 ទៅកាន់សហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm