តុលាការ ICC ច្រានចោលការដោះលែងបណ្តោះអាសន្នអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte

2025/11/28 11:06:48 pm        79

តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ប្តឹងឧទ្ធរណ៍ក្រុមចៅក្រុមដែលគ្រោងនឹងសម្រេចសំណើសុំដោះលែងពីការឃុំខ្លួនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលកំពុងបន្តបណ្តឹងប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ក្រុមចៅក្រមគ្រោងនឹងចេញសេចក្តីសម្រេចរបស់ពួកគេនៅថ្ងៃសុក្រនេះ ជាការត្រួសត្រាយផ្លូវសម្រាប់លទ្ធភាពនៃសេរីភាពបណ្តោះអាសន្នរបស់អ្នកនយោបាយចាស់វស្សារូបនេះ គឺជាដំណើរវិវត្តន៍មួយត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីក្រុមសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះនៃសង្រ្គាមគ្រឿងញៀនដ៏ឃោឃៅរបស់លោក ។

ក្រុមមេធាវីរបស់លោក Duterte កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចកាលពីខែតុលា បន្តឲ្យរូបលោកស្ថិតក្នុងឃុំ ក្រោយក្រុមចៅក្រមយល់ឃើញថា រូបលោកទំនងជាបដិសេធមិនព្រមវិលត្រឡប់មកកាត់ក្តីវិញ ហើយអាចប្រើប្រាស់សេរីភាពរបស់លោក ដើម្បីបំភិតបំភ័យសាក្សី ។ 

ក្រុមរដ្ឋអាជ្ញានៅតុលាការ ICC និយាយថា លោក Duterte បានជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សយ៉ាងច្រើនដែលជាផ្នែកមួយនៃសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ពេលរូបលោននៅកាន់អំណាច ដែលដំបូងឡើយ ពេលដែលរូបលោកនៅជាអភិបាលក្រុងភាគខាងត្បូងហ្វីលីពីន ហើយក្រោយមកលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ។

យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា លោក Duterte បានណែនាំ និងអនុញ្ញាតឲ្យមានអំពើហិង្សា រួមទាំងឃាតកម្មលើឧក្រិដ្ឋជនរងការចោទប្រកាន់ដែលជាក្រុមជួញដូរគ្រឿងញៀន និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ។

ការប៉ាន់ប្រមាណចំនួនមនុស្សស្លាប់អំឡុងអាណត្តិរបស់លោក Duterte មានភាពខុសប្លែកគ្នា ក្នុងនោះ នគរបាលជាតិដាក់តួលេខថាមានចំនួន ៦ពាន់នាក់ ខណៈក្រុមសិទ្ធិមនុស្សអះអាងថា មនុស្សរហូតដល់ ៣ម៉ឺននាក់ ត្រូវបានសម្លាប់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm