Pierre-Emerick Aubameyang ស៊ុត​ ៣​គ្រាប់​ម្នាក់ឯងឲ្យ Barcelona ឈ្នះ​នៅ​ទឹកដី Valencia ៤-១

2022/02/21 06:23:40 pm        125

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal, Pierre-Emerick Aubameyang បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​តាំងពី​ផ្លាស់​ទៅកាន់ Barcelona និង​ថែមទាំង​រកបាន ៣គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Barcelona នៅ​ទឹកដី Valencia ៤-១​។

​Aubameyang ដែល​ផ្លាស់​មកកាន់ Barcelona កាលពី​ថ្ងៃទី២ ខែកុម្ភៈ​ក្រោយ​មិន​ចុះសម្រុង​ជាមួយ Arsenal មួយរយៈ​ចុងក្រោយ​នោះរក​បាន​គ្រាប់​នាំមុខ​ដំបូង​នៅ​នាទី​ទី២៣ មុនពេល​ដែល Frankie de Jong បន្ថែម​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៣២​។ ​​មុន​ចប់​វគ្គ​ទី១ Aubameyang ដដែល​ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៣៨​។ ​​ចូល​វគ្គ​ទី២ ម្ចាស់ផ្ទះ​ក៏​តប​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៥២ ដោយ Carlos Soler តែ Aubameyang ក៏​សំរេចបាន​គ្រាប់​បាល់​ទី៣ Hat-Trick របស់ខ្លួន​នៅ​នាទី​ទី៦៣​។

​​នេះ​ជា​ស្ថិតិ​ល្អ​មួយ​សំរាប់ Barcelona នៅក្នុង​លី​គ​ស្រប​ពេលដែល​ក្រុម​របស់លោក Xavi បន្ត​មិន​ចាញ់​សោះ​តាំងពី​ថ្ងៃទី៤ ខែធ្នូ ខណៈ​បី​ពិន្ទុ​នេះ Barcelona ឡើងមក​ដល់​លេខ ៤ មាន ៤២ពិន្ទុ​។ ​​ចំណែក Valencia មកដល់ពេលនេះ ៧ប្រកួត​ហើយ​មិនដែល​ឈ្នះ​នៅក្នុង​លី​គ​ធ្លាក់​ដល់​លេខ ១២ មាន​ត្រឹម ៣០ពិន្ទុ​។ ​​គិត​ត្រឹម​សប្តាហ៍​ទី២៥ នេះ Real Madrid បន្ត​នាំមុខគេ​ក្នុង​តារាង​មាន ៥៧ពិន្ទុដាច់​ក្រុម​លេខ ២ Sevilla ៦ពិន្ទុ​ ខណៈ​លេខ ៣ Real Betis មាន ៤៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm