សម្តេចតេជោ កោតសរសើរការខិតខំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបើទោះបីស្ថិតក្នុងបរិបទកូវីដ-១៩

2022/02/21 06:25:58 pm        490

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១កុម្ភៈនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានហ្លួងម៉ែជាព្រះប្រធានកិត្តិយស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយក រដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គមជាតិ។

សម្តេច បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល​ វិស័យសេវាកម្ម ​ដូចជា​ធនាគារ​ សណ្ឋាគារ ​ភោជនីយដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។

ក្នុងកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង តំណាងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាព​ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន ២.២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប ៣.៨៧១នាក់ ​បានចូលរួមសិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។

ក្នុងកិច្ចប្រជុំលោកជំទាវ ជូ ប៊ុនអេង បន្តថា «នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ​ការស្វែងរកការគាំទ្រមតិ ការ​បញ្ជ្រាបយេនឌ័រ ​និងបរិយាបន្ន ​សីលធម៌សង្គម ​និងភាពជាអ្នកដឹកនាំ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធីវិនិយោគឃុំ សង្កាត់​ និង​សមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។

ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ​ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និង​ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី ​និងកុមារ ​អ្នកចូលរួម ១ .១២៣ នាក់(ស្រ្តី៨៤០នាក់)»។

លោកជំទាវ បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមកដែរឆ្នាំ២០២២ នេះ ក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី បាន​សម្របសម្រួល​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ២០២០-២០២១ និងផែនការសកម្មភាព​ការងារ​ឆ្នាំ២០២២ ​ដោយ​មានការចូលរួម​ផ្តល់​ធាតុចូលរបាយការណ៍​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ​និង​ការ​ផ្តល់​យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំង​ការ​ឯកភាព​ពីសមាជិក​ ស​មាជិកា​ នៃក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីស្ត្រី ។

លោកជំទាវ បញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការ​ប្រឈម​ថ្មីៗ ​និង​ចំណុចសេសសល់ទាំងឡាយ ​ដែល​យើងទាំង​អស់គ្នាចាំបាច់ត្រូវខិតខំបន្តការ​ដោះស្រាយ​ក្នុង​បរិការណ៍នៃជំងឺកូវីដ ​១៩ ​ដើម្បីស្តារ ​និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាម​រយៈការបន្ត​អនុវត្តវិធានការផ្នែកគោលនយោបាយ ​កម្មវិធី​និងសកម្មភាពជាក់លាក់នានា ក្នុងការ​លើក​កម្ពស់​សមភាពយេនឌ័រ​ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយ​បរិយាប័ន្ន និងចីរភាព។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែង នូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនា​បតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើក​កម្ពស់​សមភាព​យេនឌ័រ​ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និង​វិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញ​ទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ​ដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាព​ជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។

សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ​តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់​អនុសាសន៍​លើការងារមួយចំនួនរបស់ ​«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល ដើម្បីលើកកម្ពស់​សិទ្ធិ​សេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយ​រាល់​ការងារ​ជាអាទិភាពនានារបស់ស្ត្រី៕អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm