បែលហ្ស៊ិក៖ ការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី អាចរំខានដល់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

2025/11/29 02:16:27 am        72

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បាននិយាយថា ផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន អាចបំផ្លាញឱកាសដែលអាចមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំ។

ការគាំទ្ររបស់បែលហ្ស៊ិក សម្រាប់ផែនការនេះ គឺមានសារៈសំខាន់ ដោយសារទ្រព្យសម្បត្តិដែល EU សង្ឃឹមថា នឹងយកទៅប្រើប្រាស់ ត្រូវបានកាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុ Euroclear របស់បែលហ្ស៊ិក។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែមុន បណ្ដាមេដឹកនាំ EU បានព្យាយាមយល់ព្រមលើផែនការប្រើប្រាស់ទឹកប្រាក់ ១៤០ពាន់លានអឺរ៉ូ (១៦២ពាន់លានដុល្លារ) ពីក្នុងទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុកនៅអឺរ៉ុប ជាប្រាក់កម្ចី សម្រាប់ទីក្រុងគីវ ប៉ុន្តែមិនទទួលបានការគាំទ្រពីបែលហ្ស៊ិកឡើយ។

ហើយនៅក្នុងលិខិតផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លោក De Wever បានបញ្ជាក់ថា៖ «ការប្រញាប់ប្រញាល់ជំរុញគម្រោងផ្ដល់កម្ចីជាសំណងសង្គ្រាមដែលត្រូវបានស្នើឡើង នឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមាន ខណៈដែលយើងជាសហភាពអឺរ៉ុប កំពុងរាំងស្ទះប្រកបដោយប្រសិទ្ធភាព ចំពោះការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាយថាហេតុ»។

លិខិតនេះបានលេចឡើងនៅពេលដែលគណៈកម្មការ ដែលជាស្ថាប័នប្រតិបត្តិរបស់ EU រៀបចំ ដើម្បីដោះស្រាយកង្វល់របស់បែលហ្ស៊ិក ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដែលមន្ត្រី EU លើកឡើងថា អាចត្រូវបានបង្ហាញនៅថ្ងៃសុក្រនេះ ឬនៅចុងសប្តាហ៍។

លោក De Wever បាននិយាយថា ប្រទេសបែលហ្ស៊ិកមិនទាន់បានឃើញ «ភាសាច្បាប់ណាមួយដែលបានត្រូវបានស្នើឡើងដោយគណៈកម្មការ» នៅឡើយទេ។ គណៈកម្មការអឺរ៉ុប មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងលិខិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm