[UPDATE] ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់នៅអាស៊ីអាគ្នេយ៍ ឡើងដល់ ៣២១នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបង្កើនប្រតិបត្តិការ

2025/11/29 03:27:22 am        89


ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅទូទាំងតំបន់ជាច្រើនរបស់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់យ៉ាងហោចណាស់ ៣២១នាក់ហើយ នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ ដោយអាជ្ញាធរកំពុងធ្វើការ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់ក្នុងទឹកជំនន់នេះ ស្តារថាមពល និងទំនាក់ទំនង ហើយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលទឹកចាប់ផ្តើមស្រកបណ្ដើរៗ។

តំបន់មួយចំនួនធំរបស់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍ ដោយព្យុះត្រូពិកដ៏កម្រមួយក៏បានកើតឡើងផងដែរ នៅច្រកសមុទ្រម៉ាឡាកា។

លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅលើកោះស៊ូម៉ាត្រាដែលរងគ្រោះយ៉ាងអាក្រក់ធ្ងន់ធ្ងររបស់ឥណ្ឌូនស៊ី មនុស្សតិចបំផុត ១៧៤នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់នៅថ្ងៃសុក្រនេះ។ ហើយលោកបានបន្ថែមថា ទោះបីជាភ្លៀងបានឈប់ធ្លាក់ហើយក្ដី ក៏មនុស្ស ៧៩នាក់ផ្សេងទៀត នៅតែបាត់ខ្លួន និងរាប់ពាន់គ្រួសារត្រូវបានជម្លៀស។

សម្រាប់ប្រទេសថៃ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្ស ១៤៥នាក់យ៉ាងតិច បានបាត់បង់ជីវិតដោយសារទឹកជំនន់នៅទូទាំងខេត្តចំនួន ៨ នៅភាគខាងត្បូង ដោយបានបន្ថែមថា មនុស្សសរុបជាង ៣,៥លាននាក់ បានរងប៉ះពាល់។ ក្នុងទីក្រុង Hat Yai នៅភាគខាងត្បូងថៃ ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ភ្លៀងលែងធ្លាក់ហើយនៅថ្ងៃសុក្រនេះ ប៉ុន្តែអ្នកស្រុកនៅតែលិចលង់ក្នុងជំនន់ទឹកភ្លៀង ហើយមនុស្សជាច្រើននៅតែគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលពួកគេបានវាយតម្លៃការខូចខាតទ្រព្យសម្បត្តិ កាលពីសប្តាហ៍មុន។

ចំណែកឯនៅប្រទេសជិតខាងម៉ាឡេស៊ី ជាកន្លែងដែលមនុស្ស ២នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ ព្យុះត្រូពិច Senyar បានបោកបក់ដល់ដីគោកនៅពាក់កណ្តាលអធ្រាត្រ ហើយចាប់តាំងពីពេលនោះមក បានចុះខ្សោយ។ អាជ្ញាធរឧតុនិយម នៅតែត្រៀមខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយបានព្រមានថា រលកទឹកសមុទ្រធំៗ អាចបង្កគ្រោះថ្នាក់ដល់ទូកតូចៗ។ 

ជាមួយគ្នានេះ អ្នកជម្លៀសខ្លួនសរុបចំនួន ៣០.០០០នាក់ នៅតែជ្រកក្នុងជម្រកបណ្ដោះអសន្ន ដោយចំនួននេះបានធ្លាក់ចុះពីជាង ៣៤.០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm