​កីឡា​អេឡិចត្រូនិក​រក​ឃើញ​បេក្ខភាព ៤​ក្រុម​ដើម្បី​ចម្រាញ់​កីឡាករ​ទៅ​ប្រកួត​ស៊ីហ្គេម​លើ​វិញ្ញាសា PUBG

2022/02/21 06:44:34 pm        147

​កីឡា​អេឡិចត្រូនិក៖ ការប្រកួត​កីឡា​អេឡិចត្រូនិក​វិញ្ញាសា​ PUBG Mobile ​ស្ដីពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម និង​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ បានបញ្ចប់​ហើយ ក្រោយ​ឆ្លងកាត់​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រនៅ​ផ្សារ​ទំនើប​អ៊ី​អនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​វត្តមាន​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។​

​ការប្រកួត​នេះបានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២៧ ខែមករារហូតដល់​ថ្ងៃទី​១៩ ខែកុម្ភៈដោយមាន​ក្រុម​ចុះឈ្មោះ​ចូលរួម ១៦០​ក្រុមក្នុង​គោល​បំណង​ជ្រើសរើស​ក្រុម​លេខ​១ ដល់​លេខ​៤ លើ​វិញ្ញាសា​ PUBG Mobile ​ដើម្បី​សម្រិតសម្រាំង​កីឡាករ​ចុងក្រោយ សម្រាប់​ក្លាយជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។ ដូច្នេះ​មានន័យថា ក្រុម​ជ័យលាភី​ទាំង ៤ នៅ​មិនទាន់​មានឈ្មោះ​ជា​ក្រុម​ជម្រើសជាតិ​ផ្លូវការ​នោះទេ ប៉ុន្តែ​នឹងមាន​ការជ្រើសរើស​សមា​ជិ​ក​ដែលមាន​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​បង្កើតជា​ក្រុម​ជម្រើសជាតិ​។​ ​ជា​លទ្ធផល​ក្រោយ​បញ្ចប់​ការប្រកួត​ដ៏​ស្វិតស្វាញ​សម្រាប់​ក្រុម​ជ័យលាភី​ទាំង ៤​ក្រុមរួមមាន​លេខ​១ ក្រុម​ Kill Enemy, ​លេខ​២ ក្រុម​ Angkor PUBG, ​លេខ​៣ ក្រុម​ Samurai EES  ​និង​លេខ​៤ ក្រុម​ The Quarter​។​ ​ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏​គ្រោង​បង្កើត​គណៈ​ក​ម្មា​បច្ចេកទេស​មួយដើម្បី​ជ្រើសរើស​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិដែលជា​ផ្នែក​នៃ​ការអភិវឌ្ឍ បង្កើន​សមត្ថភាព បំផុសបំផុល និង​ជំរុញ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ដើម្បី​ឲ្យ​រីកចម្រើន​ឈានឡើង​លំដាប់​អន្តរជាតិ​ សម្រាប់​ត្រៀមខ្លួន​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ។​

​លោក លន់ សាម​ឌី បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះគឺជា​ការបោះ​ជំហាន​ថ្មី​មួយទៀត នៃ​កី​ឡាអេ​ឡិច​ត្រូ​និ​ច ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​ដ៏​ធំ​ប្រចាំ​តំបន់​នាពេលខាងមុខ ហើយ​លោក​រំពឹងថា ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ កម្ពុជា​នឹងធ្វើ​បានល្អ​ប្រសើរ​ជាង​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន។​ ​សូមបញ្ជាក់ថា សម្រាប់​ក្រុម​ជ័យលាភីនៃ​ការប្រកួត​វិញ្ញាសា​ PUBG Mobile ​សម្រាប់​ក្រុម​ជើងឯក​ក្រុម​ Kill Enemy ​ទទួលបាន​ប្រាក់រង្វាន់ ៣,៥០០​ដុល្លារ,​ ​លេខ​២ ក្រុម​ Angkor PUBG ​ទទួលបាន ២,០០០​ដុល្លារ​, ​លេខ​៣ ក្រុម​ Samurai EES ​ទទួលបាន ១,០០០​ដុល្លារ​ ​និង​លេខ​៤ ក្រុម​ The Quarter ​ទទួលបាន ៥០០​ដុល្លារ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm