កងកម្លាំង RSF ប្តូរមន្ទីរពេទ្យទៅជាមូលដ្ឋានទ័ពនៅទីក្រុង West Kordofan ប្រទេសស៊ូដង់

2025/11/29 03:48:10 am        45

យោងតាមការអះអាងរបស់អង្គការបណ្តាញគ្រូពេទ្យស៊ូដង់ បានឲ្យដឹងថា កងកម្លាំងគាំទ្ររហ័ស(RSF) បានប្តូរមន្ទីរពេទ្យ Al-Nuhud ស្ថិតក្នុងទីក្រុង West Kordofan នៅភាគខាងត្បូងប្រទេសស៊ូដង់ ទៅជាទីបញ្ជាការយោធា និងជាបន្ទាយទាហានរបស់ខ្លួន ចាប់តាំងពីពួកគេដណ្តើមបានទីក្រុងមួយនេះ កាលពីរយៈពេលជាង ៥ខែមុន ។

អង្គការមិនមែនរដ្ឋាភិបាលមួយនេះ និយាយនៅថ្ងៃសុក្រនេះថា កងកម្លាំង RSF ដែលជាគូប្រជែងស្លាប់រស់របស់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលស៊ូដង់(SAF) អំឡុងសង្រ្គាមស៊ីវិលដ៏ឃោឃៅរយៈពេល ៣ឆ្នាំនេះ បានរារាំងមិនឲ្យមន្ទីរពេទ្យផ្តល់សេវាកម្មថែទាំសុខភាពដល់ប្រជាពលរដ្ឋនោះឡើយ ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា ការប្រើប្រាស់មន្ទីរពេទ្យពីសំណាក់យោធា បំពានយ៉ាងច្បាស់ក្រឡែតលើភាពមិនអាចរំលោភបាននៃស្ថាប័នវេជ្ជសាស្រ្ត ហើយនិងធ្វើឲ្យអន្តរាយដល់សិទ្ធិទទួលបានការព្យាបាលរបស់ជនស៊ីវិល ។

ពួកគេបន្តថា គ្រូពេទ្យនៅមន្ទីរពេទ្យ Al-Nuhud រងការចោទប្រកាន់ថា បានសហការណ៍ជាមួយយោធា មុនពេលរត់ភៀសខ្លួនចេញពីទីក្រុង ។ ជាលទ្ធផល មន្ទីរពេទ្យនេះ ជួបកង្វះខាតធ្ងន់ធ្ងរបុគ្គលិកថែទាំសុខភាព ធ្វើឲ្យសេវាកម្មសេសសល់មានដែនកំណត់ធ្ងន់ធ្ងរ ហើយនិងមិនអាចឈានដល់តម្រូវការរបស់អ្នកជំងឺ ។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក កងកម្លាំង SAF និងកម្លាំង RSF បានជាប់ផុងក្នុងសង្រ្គាមស៊ីវិលដែលការសម្របសម្រួលក្នុងតំបន់ និងអន្តរជាតិ មិនអាចបញ្ចប់វាបាន ។

សង្រ្គាមមួយនេះ បានសម្លាប់មនុស្សរាប់ម៉ឹននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត ជម្លៀសខ្លួន បណ្តាលឲ្យកើតមានអ្វីដែលអង្គការសហប្រជាជាតិ ចាត់ទុកថាជា គ្រោះមហន្តរាយមនុស្សធម៌ធំបំផុតនៅលើពិភពលោក ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm