ប្រទេស​ឥណ្ឌា​រាយការណ៍​កំណើន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ខ្ពស់​បំផុត​ប្រចាំថ្ងៃ​នៅ​ឆ្នាំនេះ

2021/04/27 09:59:58 am        98

​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​កំណើន​ក​រ​ណី​ឆ្លង​ជំងឺ ​COVID-19 ខ្ពស់​បំផុត​ប្រចាំថ្ងៃ​នៅ​ឆ្នាំ​នេះ​ កាលពី​ថ្ងៃអាទិត្យដោយមាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២៥,៣២០​នាក់ មួយ​ថ្ងៃ​មុន​ពេល​អនុម័ត​វិធាន​ការ​បិទ​នៅ​ក្នុង​រដ្ឋ​មហា​រាស្ត្រ​ភាគ​ខាងលិច ដែល​ជា​ចំនួន​នៃ​ការ​ឆ្លង​រាលដាល​កើន​ឡើង​ខ្ពស់​ជាថ្មី​។

​យោង​តាម​ទិន្នន័យ​សុខភាព​សហព័ន្ធ ការ​ហក់​ឡើង​ខ្ពស់​នេះ​គឺជា​ការ​កើន​ឡើង​ច្រើន​បំផុត ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​។ ​ឥណ្ឌា​គឺជា​ប្រទេស​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី​៣ នៅ​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ឆ្លង​សរុប​ជាង ១១​លាន ​៣៦​ម៉ឺន​នាក់​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​។​ ​ទិន្នន័យ​កាលពី​ថ្ងៃអាទិត្យ​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ ១៥៨,៦០៧​នាក់ បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ១៦១នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង​ចុងក្រោយ បើ​ធៀប​ទៅ​នឹង​ចំនួន​ជា​មធ្យម​មាន​ប្រមាណ ​១០០​នាក់​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​។

​ស្រុក​ណាក​ពួរ ក្នុង​រដ្ឋ​មហារាស្ត្រ​នឹង​អនុវត្ត​ធាន​ការ​បិទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ជា​លើកដំបូង​ចាប់​តាំង​ពី​បម្រាប​ទប់ស្កាត់​វីរុស​នៅ​ទូទាំង​ប្រទេស​ ត្រូវ​បាន​ដក​កាលពី​ខែ​មិថុនា​។ រដ្ឋ​នេះ​បាន​រាយការណ៍​ពី​ចំនួន​មនុស្ស​ឆ្លង​ខ្ពស់​បំផុត ​រហូតដល់​ទៅ​ជាង ​២​លាន ​៣​សែន​នាក់។​ ​ចំណែក​នៅ​ក្នុង​រដ្ឋធានី​ញូដេលី​វិញ បាន​រាយការណ៍​ករណី​ឆ្លង​កើន​ឡើងជា​បន្ត​បន្ទាប់ រយៈ​ពេល​ជាង ​២​សប្ដាហ៍​កន្លងទៅ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​សុខភាព​ណែនាំ​ ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្នទប់​ទល់​នឹង​ការ​បន្ធូរដៃ​ ចំពោះ​វិធានការ​អនាម័យ​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm