ក្រុមហ៊ុនចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគីរី បង់សូយសារចំនួន ២,៥លានដុល្លារអាមេរិក

2022/02/21 06:52:15 pm        952

មណ្ឌលគីរី៖ ក្រុមហ៊ុន រឺនីសង់ Renaissance បង់សូយសារលើអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគីរី ចូលថវិការដ្ឋ ដោយមិនទាន់គិតមូលដ្ឋានអត្រាពន្ធ បានចំនួនជាង ២,៥លានដុល្លារអាមេរិករួច ។

ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់​ថវិកា​ឆ្នាំ២០២២ តាមវីដេអូ Zoom នៅថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមកថា ក្រុមហ៊ុនដែលកំពុងស្វែងរុករក និង​ធ្វើអាជីវកម្មរ៉ែ មានចំនួន ៧ ក្រុមហ៊ុន នៅលើគម្រោងផ្សេងៗគ្នា គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូល សរុបបានប្រមាណជា ១៤ លានដុល្លាអាមេរិក ដែលក្នុងនោះ ៥ លានដុល្លារអាមេរិក គឺចំណូលពន្ធដារ និងពន្ធគយ។

ឯកឧត្តម បន្តថា តាមរយៈនៃការប្រមូលចំណូលក្រុមហ៊ុនខាងលើនេះ, ចំពោះក្រុមហ៊ុនដែល​រំពឹង​ប្រមូល​ចំណូលបានច្រើន​ មាន​សក្តានុពល គឺក្រុមហ៊ុន រឺនីសង់ (Renaissance) ដោយជាក់ស្តែង​គិតមកដល់ថ្ងៃទី៧ ​ខែកុម្ភៈ ឆ្នាំ ២០២២ ប្រតិបត្តិការអាជីវកម្មចម្រាញ់រ៉ែមាស ​របស់ក្រុមហ៊ុននេះ ចម្រាញ់​មាសបានចំនួន ១ ៧៥១ គីឡូក្រាម ​​ក្នុងនោះ​ក្រុមហ៊ុន រឺនីសង់ បានបង់សូយសារ​ចូល​ថវិការរដ្ឋ ​មានចំនួន ២,៥​ លានដុល្លាអាមេរិករួចហើយ​ នៅលើគម្រោងអនុវត្តផែនការបង់សូយសារ ប្រមាណ ៤,២ លានដុល្លារអាមេរិក​ ត្រូវប្រមាណ ២ ៨៣៤ គីឡូក្រាម ក្នុងមួយឆ្នាំ ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន រឺនីសង់ (Renaissance) ត្រូវបានក្រសួងរ៉ែ និងថាមពល ផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការរុករក និង​ធ្វើ​អាជីវកម្មរ៉ែ ពីឆ្នាំ ២០១៨ ដល់ ២០៣៣ នៅលើទំហំ​ដីស្វែង​រុកប្រមាណ​ ១ ១០០ ហិកតា ស្ថិតនៅក្នុងតំបន់អូរខ្វាវ ​ក្នុងស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី ​នេះគឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ​ដែលបានចាប់ផ្ដើមបើក​សម្ពោធដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​ លើ​ប្រតិបត្តិការអាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​ កាល​ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ និងជាក្រុមហ៊ុន​ផលិតមាស​ជា​លើក​ដំបូង​នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm