ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៤៨៨នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា ថ្ងៃនេះករណីស្លាប់ចំនួន៣នាក់ ក្នុងនោះ ២នាក់ គឺមិនបានចាក់វ៉ាក់សាំង។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០២០នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២៦,៩៧៧នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១២០,៧៦៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕