ស្ថានទូត​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​មូ​ស្គូ​ជំរុញ​ពលរដ្ឋ​អាមេរិក​ចៀសវាង​ការ​ប្រមូលផ្ដុំ​​ ដោយសារ​មាន​ការ​គំរាម​ការវាយប្រហារ​ក្នុង​តំបន់​ជាយក្រុង​សំខាន់ៗ​

2022/02/21 07:03:59 pm        484

​រុស្ស៊ី៖ ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃអាទិត្យ បាន​ចេញ​ការព្រមាន​មួយ​ដល់​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​អំពី​ការ​គំរាម​នៃ​ការវាយប្រហារ​នៅ​ក្នុង​តំបន់​ជាយក្រុង​ ដោយ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ទៅកាន់​កន្លែង​ដែលមាន​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន​។

​ស្ថានទូត​អាមេរិក​បាន​និយាយ​នៅក្នុង​ការព្រមាន​ផ្នែក​សន្តិសុខ​ថា ​យោងតាម​ប្រភព​នានា​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយមានការ​គំរាមវាយប្រហារ​មួយចំនួន​លើ​ផ្សារ​ទំនើប ផ្លូវដែក និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី និង​នៅ​ទីប្រជុំជន​សាធារណៈ​ផ្សេងទៀតនៅក្នុង​តំបន់​ជាយក្រុង​សំខាន់ៗ​។ រួមទាំង​ទីក្រុងមូស្គូ និង​សេន​ភី​ធ័​រ​ស្ប៊​ក ព្រមទាំង​នៅក្នុង​តំបន់​មួយចំនួន​ដែលមាន​ភាព​តានតឹង​ខ្លាំង ​នៅតាម​ព្រំដែន​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ការព្រមាន​ពី​ផ្នែក​សន្តិសុខ​បាន​ប្រាប់​ពលរដ្ឋ​អាមេរិក ឲ្យ​កាន់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវរួម​ទាំង​លិខិតឆ្លងដែន​អាមេរិក និង​ទិដ្ឋាការ​រុស្ស៊ី​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ពី​គោលដៅ​នានា​ដែល​អ្នក​ទេសចរណ៍ ឬ​ពលរដ្ឋ​លោកខាងលិចដែល​ធ្វើដំណើរ​ទៅ និង​ដើម្បីរៀបចំផែនការ​ជម្លៀស​ដែល​មិន​ពឹង​ផ្អែកលើ​ជំនួយ​ពី​រដ្ឋាភិបាល​អាមេរិក។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​នឹង​កំពុង​ជំរុញ​ដល់​ពលរដ្ឋ​អាមេរិក ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឲ្យ​ចាកចេញ​រួចទៅហើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm