អ្នកការទូតរុស្ស៊ី បាននិយាយថា៖«នេះគឺជារឿងឆោតល្ងង់របស់លោក វ្ល៉ឌីមី ហ្សេឡិនស្គី ដែលគិតថា លោកអាចយករួចខ្លួនបាន ដោយការក្បត់សហការីរបស់ខ្លួននោះទេ។
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតរបស់ក្រសួងការបរទេសរុស្ស៊ី បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«លោក ហ្សេលិនស្គី កំពុងជឿជាក់ថា តាមរយៈការក្បត់អ្នកសមគំនិតរបស់ខ្លួន អាចសង្គ្រោះខ្លួនឯងបាន ឬយ៉ាងហោចណាស់អាចពន្យារពេលបានខ្លះ ដើម្បីចរចាអនាគតផ្ទាល់ខ្លួនរបស់លោក។

លោកបានបន្ថែមថា៖«ការលាលែងពីតំណែងភ្លាមៗរបស់លោក Andrii Yermak អតីតប្រធានការិយាល័យប្រធានាធិបតី ដែលជាការលាលែងពីតំណែងដោយស្ម័គ្រចិត្ត គ្រាន់តែបញ្ជាក់ថា ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) មានភស្តុតាងគ្រប់គ្រាន់ទាក់ទងនឹងសកម្មភាពពុករលួយរបស់ប្រធានការិយាល័យរបស់លោក ហ្សេឡិនស្គី»៕
