ភ្លៀងធ្លាក់ខ្លាំង បានកើតមាននៅរដ្ឋភាគអាគ្នេយ៍ Tamil Nadu ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ក្នុងនោះក្រុមអាជ្ញាធរ បានដាក់ពង្រាយក្រុមជួយសង្រ្គោះទៅកាន់តំបន់ឆ្នេរ ស្របពេលដែលព្យុះស៊ីក្លូន Ditwah បោកបក់ខិតមកជិត ក្រោយវាយប្រហារប្រទេសស្រីលង្កា ។
យោងតាមការអះអាងរបស់ក្រសួងឧតុនិយមឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លួន Ditwah នឹងបោកបក់ដល់តំបន់ឆ្នេរបឹងហ្គាល់នាថ្ងៃអាទិត្យនេះ ។

គួរឲ្យដឹងថា មនុស្សយ៉ាង ១៥៣នាក់បានស្លាប់នៅប្រទេសស្រីលង្កា ក្រោយកើតមានបំណាក់ដី និងទឹកជំនន់បង្កឡើងដោយសារព្យុះស៊ីក្លួន Ditwah ក្នុងនោះ មនុស្ស ១៩១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយនិងមនុស្សជាងកន្លះលាននាក់ បានរងផលប៉ះពាល់នៅទូទាំងប្រទេស ។
ឧត្តមស្នងការឥណ្ឌានៅទីក្រុង Colombo និយាយថា ឥណ្ឌា បានផ្តល់ជំនួយជាស្បៀងអាហារទម្ងន់ ៦តោនកន្លះ ដើម្បីជួយដល់កិច្ចខិតខំជួយសង្រ្គោះ ពេលដែលព្យុះស៊ីក្លូន Ditwah បោកបក់ឆ្លងកាត់ប្រទេសស្រីលង្កា ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ៕
