[UPDATE] អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី ឡើងដល់ជាង ៣០០នាក់ ខណៈរាប់រយនាក់ទៀតបាត់ខ្លួន

2025/11/30 08:47:30 pm        115

ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ (២៩ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា នៃប្រទេសនេះ បានកើនឡើងដល់ ៣០៣នាក់ហើយ ពោលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង ១៧០នាក់ពីមុន។

ផ្នែកធំៗនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍មកហើយ ជាមួយនឹងព្យុះត្រូពិកដ៏កម្រមួយទៀត កំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកា។

ប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ី លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា មនុស្សយ៉ាងតិច ២៧៩នាក់ នៅតែបាត់ខ្លួន ដែលនាំឱ្យមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើន ខណៈមនុស្សប្រហែល ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយរាប់រយនាក់នៅតែជាប់គាំងនៅក្នុងខេត្តចំនួន៣ ទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ចុងខាងលិចរបស់ឥណ្ឌូនេស៊ី។

ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយ បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្តល់ជំនួយ និងសម្រាប់ការដឹកជញ្ជូននៅផ្នែកខាងជើងនៃកោះ ជាទីដែលរងគ្រោះខ្លាំងបំផុត ហើយផ្លូវថ្នល់ត្រូវកាត់ផ្តាច់ និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ត្រូវបានបំផ្លាញដោយបំណាក់ដីទ្រង់ទ្រាយធំ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm