សមាជិកសភា​អ៊ីរ៉ង់​ដាក់​ចេញ​លក្ខខណ្ឌ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក

2022/02/21 07:35:43 pm        403

​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ IRNA របស់​ប្រទេស​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ក្រុម​តំណាងរាស្ត្រ​អ៊ីរ៉ង់​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ចំនួន ​៦ សម្រាប់​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ ជាមួយ​មហាអំណាច​ពិភពលោក​ ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ប្រធានាធិបតី Ebrahim Raisi ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ។

​លិខិត​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សមាជិកសភា​ចំនួន ២៥០​នាក់​ក្នុងចំណោម​សមាជិក​សរុប​ចំនួន ២៩០​នាក់​បាន​បញ្ជាក់​ថា ភាគី​សហរដ្ឋអាមេរិក និង​អឺរ៉ុបគួរតែ​ធានា​ថា ​ពួកគេ​នឹង​ដើរ​ចេញពី​កិច្ច​ព្រមព្រៀង​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយក៏​មិន​បង្ក​ឲ្យ​មាន​យន្តការ​ចាស់​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដែល​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ភ្លាមៗ ប្រសិនបើ​ខ្លួន​បាន​បំពាន​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ សភា​ដឹកនាំ​ដោយ​ក្រុម​ប្រកាន់​តឹង​មិនបាន​បោះឆ្នោត​លើ​លក្ខខណ្ឌ​នានា​ដែល​បាន​ស្នើ​នោះ​ទេ ហើយ​មេដឹកនាំ​កំពូល​លោក Ayatollah Ali Khamenei ដែល​រីករាយ​ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ប្រកាន់​តឹង ទីបំផុត​បាន​និយាយ​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​បញ្ហា​ផ្សេង​ៗ​ទៀត។​

​ក្រុម​សមាជិកសភា​បាន​និយាយ​ក្នុង​លិខិត​នោះ​ថា យើង​ត្រូវតែ​រៀន​សូត្រ​មេរៀន​ពី​បទ​ពិសោធន៍​ចាស់ៗ​ និង​កំណត់​បន្ទាត់​ក្រហម​លើ​ផលប្រយោជន៍​ជាតិ កុំ​ចង់បាន​កិច្ចព្រមព្រៀង​ណាមួយ​ដោយ​គ្មាន​ការធានា​ជា​ចាំបាច់ជា​មុនឲ្យ​សោះ​។​ យោង​តាម​មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប សេចក្ដីថ្លែងការណ៍​នេះ​មាន​ឡើង​ស្រប​ពេល​ដំណាក់កាល​ចុង​ក្រោយ ​ក្នុង​ការ​ស្រោចស្រង់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ដែល​អាច​នឹង​ដឹកនាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm