នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន គ្រួសារជនរងគ្រោះ បានមើលសវនាការរួមគ្នាដោយមានកាន់បដាសរសេរថា “ការឃាត់ខ្លួនលោក Duterte គឺជាសុវត្ថិភាពរបស់ពួកយើង ពុំត្រូវដោះលែងបណ្តោះអាសន្ននោះទេ”។ មនុស្សម្នាក់ បានលោតអរសប្បាយរីករាយ ហើយអ្នកខ្លះទៀត នាំគ្នាទះដៃ ពេលដែលសេចក្តីសម្រេចត្រូវបានអាន ។
គួរឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ប្តឹងឧទ្ធរណ៍ក្រុមចៅក្រុមដែលគ្រោងនឹងសម្រេចសំណើសុំដោះលែងពីការឃុំខ្លួនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលកំពុងបន្តបណ្តឹងប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ក្រុមមេធាវីរបស់លោក Duterte បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចកាលពីខែតុលា បន្តឲ្យរូបលោកស្ថិតក្នុងឃុំ ក្រោយក្រុមចៅក្រមយល់ឃើញថា រូបលោកទំនងជាបដិសេធមិនព្រមវិលត្រឡប់មកកាត់ក្តីវិញ ហើយអាចប្រើប្រាស់សេរីភាពរបស់លោក ដើម្បីបំភិតបំភ័យសាក្សី ។
ក្រុមរដ្ឋអាជ្ញានៅតុលាការ ICC និយាយថា លោក Duterte បានជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សយ៉ាងច្រើនដែលជាផ្នែកមួយនៃសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ពេលរូបលោននៅកាន់អំណាច ដែលដំបូងឡើយ ពេលដែលរូបលោកនៅជាអភិបាលក្រុងភាគខាងត្បូងហ្វីលីពីន ហើយក្រោយមកលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ។
យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា លោក Duterte បានណែនាំ និងអនុញ្ញាតឲ្យមានអំពើហិង្សា រួមទាំងឃាតកម្មលើឧក្រិដ្ឋជនរងការចោទប្រកាន់ដែលជាក្រុមជួញដូរគ្រឿងញៀន និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ។
ការប៉ាន់ប្រមាណចំនួនមនុស្សស្លាប់អំឡុងអាណត្តិរបស់លោក Duterte មានភាពខុសប្លែកគ្នា ក្នុងនោះ នគរបាលជាតិដាក់តួលេខថាមានចំនួនជាង ៦ពាន់នាក់ ខណៈក្រុមសិទ្ធិមនុស្សអះអាងថា មនុស្សរហូតដល់ ៣ម៉ឺននាក់ ត្រូវបានសម្លាប់ ៕
