នាយអគ្គសេនាធិការដ៏មានអំណាចម្នាក់របស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចុះចេញពីតំណែង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយឆែកឆេរផ្ទះរបស់លោក ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូលោក Zelenskiy បានប្រកាសការលាលែងពីតំណែអរបស់លោក Andriy Yermak ដែលជាមន្រ្តីចរចាជាន់ខ្ពស់របស់លោក នៅក្នុងកិច្ចប្រជុំដ៏ផុយស្រួយគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ។

គួរឲ្យដឹងថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានឆែកឆេរផ្ទះ របស់លោក Yermak កាលពីថ្ងៃសុក្រ ធ្វើឲ្យវិបត្តិនយោបាយធំកាន់តែកើនឡើង ស្របពេលដែលទីក្រុងគីវ ប្រឈមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឲ្យទទួលយកលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ។
លោក Yermak ដែលជាមន្រ្តីដឹកនាំក្រុមចរចារបស់ទីក្រុងគីវ ព្យាយាមពិភាក្សាលក្ខខណ្ឌ ក្រោយទីក្រុងវ៉ាស៊ីនតោនបង្ហាញពង្រាងគាំទ្រការទាមទាររបស់រុស្ស៊ី បញ្ជាក់ថា ផ្ទះល្វែងរបស់លោក ត្រូវបានគេឆែកឆេរ ហើយលោកនិយាយថា លោកបានចូលរួមសហការណ៍យ៉ាងពេញទំហឹង ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម មន្ទីរប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និងការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ និយាយថា ការឆេកឆេរនេះ ត្រូវបានអនុញ្ញាត ហើយពាក់ព័ន្ធនឹងការស៊ើបអង្កេតពុំបានបញ្ជាក់ ៕
